Daily News Sharing

NASAបង្ហាញយន្តហោះល្បឿនលឿនសំឡេងនិងដាក់ដំណើរការដំបូងនៅឆ្នាំនេះ

30

Bloombergបានឲ្យដឹងថាក្រុមហ៊ុនLockheed Martin Corp និងទីភ្នាក់ងារអវកាសអាមេរិកកំពុងផ្តល់ជូនសាធារណៈជននូវទិដ្ឋភាពយន្តហោះដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍នានាបង្កើនល្បឿនហោះហើររបស់ពួកគេកាន់តែលឿនជាងមុន។យន្តហោះល្បឿនលឿនជាងសំឡេងX-59 ត្រូវបានដាក់តាំងបង្ហាញកាលពីថ្ងៃសុក្រទី១២ ខែមករា នៅក្នុងទីក្រុងPalmdaleរដ្ឋកាលីហ្វ័រញ៉ាដែលវាត្រូវបានរចនាឡើងដើម្បីហោះហើរលឿនជាងល្បឿនសំឡេងប្រហែល១.២២០គីឡូម៉ែត្រក្នុងមួយម៉ោងនៅកម្រិតទឹកសមុទ្រនិងបង្កសំឡេងរំខានតិចជាងមុនឆ្ងាយណាស់។ក្នុងឆ្នាំ២០១៨ក្រុមហ៊ុនLockheedMartinបានឈ្នះកិច្ចសន្យាដែលមានតម្លៃប្រហែល២៥០លានដុល្លារដើម្បីសាងសង់យន្តហោះមួយនេះដែលមានបន្ទប់សម្រាប់អ្នកបើកបរម្នាក់និងត្រូវបានបំពាក់ដោយម៉ាស៊ីន General ElectricF414ដើម្បីកាត់បន្ថយសំឡេងរំខាននិងសូរសំឡេងផ្ទុះ។

 

Middle Content

យន្តហោះនេះត្រូវបានរចនាឡើងដើម្បីឈានដល់ល្បឿនលឿនជាងសំឡេង១,៥ដង និងកាត់បន្ថយសំឡេងផ្ទុះទៅជាសំឡេងស្រាលជាងមុនដោយមានការរចនាស្លាបរបស់យន្តហោះរាងជារាងអក្សរVនិងតួខ្លួនយន្តហោះស្រួចវែង។

រដ្ឋបាលអាកាសចរណ៍និងអវកាសជាតិអាមេរិក (NASA)បានអះអាងថា ដើមឡើយក្រុមហ៊ុនរំពឹងថានឹងដាក់ឱ្យហោះហើរយន្តហោះ X-59 នៅឆ្នាំ២០២១។ គម្រោងទាំងមូលរួមទាំងការតេស្តសាកល្បង នឹងត្រូវចំណាយទឹកប្រាក់អស់ប្រហែល៦៣២លានដុល្លារនិងចំណាយរយៈពេល៨ឆ្នាំ។ប៉ុន្តែក្រៅពីការយកឈ្នះលើសូរសំឡេងផ្ទុះដែលបណ្តាលមកពីកម្លាំងទប់នៃខ្យល់ក្រុមហ៊ុនក៏នឹងត្រូវដោះស្រាយជាមួយនឹងបទប្បញ្ញត្តិសំឡេងរំខាន នៅអាកាសយានដ្ឋាន កាន់តែតឹងរ៉ឹងជាងពេលដែលយន្តហោះ Concordeរបស់អឺរ៉ុបបានបញ្ឈប់ការហោះហើរយន្តហោះល្បឿនលឿនជាងសំឡេងក្នុងឆ្នាំ២០០៣ទៅទៀត។សព្វថ្ងៃនេះក៏មានការត្រួតពិនិត្យកាន់តែខ្ពស់លើផលប៉ះពាល់នៃការបំភាយឧស្ម័នរបស់យន្តហោះទៅលើបរិស្ថានផងដែរ។

យន្តហោះ X-59 ត្រូវបានគេរំពឹងថានឹងមានការបើកដាក់ឱ្យហោះហើរ ជាលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២៤នេះ។ប៉ុន្តែកាលបរិច្ឆេទជាក់លាស់ មិនទាន់ត្រូវបានកំណត់នៅឡើយ៕

Footer Content