Daily News Sharing

វិមានក្រឹមឡាំងនិយាយអំពីសំណើរផ្លាស់ប្តូរទីតាំងរដ្ឋធានី

61

Middle Content

អ្នកនាំពាក្យវិមានក្រឹមឡាំងលោកDmitryPeskovបាននិយាយថាគំនិតនៃការផ្លាស់ប្តូររដ្ឋធានីរុស្ស៊ីពីទីក្រុងម៉ូស្គូទៅកាន់ទីក្រុងIrkutskនៅភាគអាគ្នេយ៍នៃស៊ីបេរីគឺមិនអាចទៅរួចនោះទេ។ទីភ្នាក់ងារសារព័ត៌មាន Tass បានដកស្រង់សម្តីលោក Peskovដែលបាននិយាយនៅថ្ងៃទី១៦ខែមករាថា”ខ្ញុំមិនគិតថានេះជាគំនិតផ្តួចផ្តើមដែលអាចធ្វើទៅបានទេ”។លោក Peskov បាននិយាយថា លោកមិនបានអានដោយផ្ទាល់នូវលិខិតដែលស្នើរសុំផ្លាស់ប្តូររដ្ឋធានីម៉ូស្គូទៅ Irkutsk នោះទេ។ប៉ុន្តែបានដឹងពីព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ។កន្លងមក គេហទំព័រព័ត៌មានរុស្ស៊ីSakhaLifeបានបោះពុម្ពលិខិតមួយច្បាប់ដែលសរសេរដោយវេជ្ជបណ្ឌិតប្រវត្តិសាស្រ្តAfanasyNikolaevដែលស្នើឱ្យមេដឹកនាំគួរតែផ្លាស់ប្តូររដ្ឋធានីរបស់រុស្ស៊ីទៅ Irkutsk ។ យោងតាមលោក Nikolaev នេះនឹងអនុញ្ញាតឱ្យ “ធានាឱ្យមានការអភិវឌ្ឍប្រកបដោយតុល្យភាពនៃតំបន់អឺរ៉ុបនិងអាស៊ីរបស់រុស្ស៊ី” ។ លោកក៏បានហៅ Irkutsk ថាជា “មជ្ឈមណ្ឌលមួយនៃរឿងព្រេងនិទាននៃ Tartaryបុរេប្រវត្តិ”។Irkutsk គឺជាមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់ Irkutsk នៅស៊ីបេរីនិងជាទីក្រុងធំជាងគេទី៥នៅប្រទេសរុស្ស៊ី។ទីក្រុងនេះជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងអប់រំទ្រង់ទ្រាយធំ។ វិស័យឧស្សាហកម្មសំខាន់ៗនៅ Irkutsk គឺអាកាសចរណ៍ថាមពលវារីអគ្គិសនីនិងផលិតកម្មអាហារ។ទីក្រុងនេះក៏ជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយផងដែរ។ដែលជាមជ្ឈមណ្ឌលនៅលើផ្លូវដែកឆ្លងកាត់ស៊ីបេរីនិងផ្លូវហាយវេសហព័ន្ធដែលមានឈ្មោះថា Baikal៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş