ថៃគ្រោងទាក់ទាញក្រុមហ៊ុនអារ៉ាប់មកវិនិយោគលើគម្រោងតភ្ជាប់តំបន់អាស៊ានជាមួយពិភពលោក
Thenationបាឲ្យដឹងថានាយករដ្ឋមន្ត្រីថៃលោកSretthaThavisinគ្រោងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនDubaiPortWorldក្នុងអំឡុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤(WEF)ដើម្បីពិភាក្សាអំពីឱកាសវិនិយោគនៅក្នុងគម្រោងផ្លូវកាត់សមុទ្រ(Land brigde)របស់ប្រទេសនេះ។លោក Pichai Naripthaphanទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីបានអះអាងថាប្រទេសថៃនឹងរៀបចំសម័យប្រជុំមួយក្រោមប្រធានបទ “Thailand Land Bridge៖ការតភ្ជាប់តំបន់អាស៊ានជាមួយពិភពលោក”។

លោក Pichai បានបង្ហាញទំនុកចិត្តថាគម្រោងផ្លូវកាត់សមុទ្រនេះ នឹងទាក់ទាញក្រុមហ៊ុន Dubai Port World ឱ្យចូលរួមក្នុងការវិនិយោគ ដោយសារគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យដឹកជញ្ជូនរបស់ពិភពលោក។លោក Pichai បានបន្ថែមថា ក្នុងឆ្នាំ២០០៨ ទីក្រុងឌូបៃពិភពលោក បានផ្តល់ជំនួយចំនួន២០០លានបាតដល់រដ្ឋាភិបាលថៃដើម្បីធ្វើការសិក្សាលទ្ធភាពលើការអភិវឌ្ឍន៍កំពង់ផែនៅឆ្នេរសមុទ្រAndamanក៏ដូចជាស្ពានតភ្ជាប់ទៅឈូងសមុទ្រថៃផងដែរ។គម្រោងផ្លូវកាត់សមុទ្រ(LandBridge)ដ៏ធំមួយនេះស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃ ក្រោមទុនវិនិយោគប្រមាណ២៧,៤៤ពាន់លានដុល្លារ ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ពិភពលោក។
យោងតាមប្រភពពីរដ្ឋាភិបាលថៃបានឱ្យដឹងថា ការដេញថ្លៃ និងការសាងសង់ នឹងចាប់ផ្តើមនៅឆ្នាំ២០២៥ហើយគម្រោងនេះនឹងបង្កើតការងារចំនួន២៨០.០០០កន្លែង នៅខេត្តភាគខាងត្បូង រួមមាន ខេត្ត Ranong និងខេត្ត Chumpon។
គម្រោងដ៏មានមហិច្ឆតានេះ ពាក់ព័ន្ធនឹងការសាងសង់ កំពង់ផែទឹកជ្រៅចំនួន២ រួមទាំងផ្លូវថ្នល់និងផ្លូវដែកប្រវែង៩០គីឡូម៉ែត្រដែលតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងសមុទ្រ Andaman Sea និងឈូងសមុទ្រថៃ (Gulf of Thailand)។លើសពីនោះ គម្រោងប្រកបដោយមហិមាមួយនេះ ក៏នឹងឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា(Strait of Malacca) ដែលជាច្រកសមុទ្រដ៏តូចចង្អៀត រវាងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីផងដែរ។អត្ថប្រយោជន៍នៃគម្រោងនេះ រួមមាន ការបង្កើតទំនាក់ទំនងរវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា និងការបន្ធូរបន្ថយការកកស្ទះ នៃការដឹកជញ្ជូននៅក្នុងច្រកសមុទ្រម៉ាឡាកា ដែលបច្ចុប្បន្ន វាជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយនៅក្នុងតំបន់ សម្រាប់ដឹកជញ្ជូនទំនិញ។DubaiPortWorldគឺជាក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្សមួយនៅលើពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួម៕
