Daily News Sharing

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងមុខងារសាធារណៈត្រូវបានទទួលការតែងតាំងនិងប្រគល់ភារកិច្ចថ្មីជាស្នូលក្នុងនីតិកាលទី៧

52

 

ឯកឧត្ដមហ៊ុន ម៉ានីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនារសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២៤បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈដែលប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាលដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ និងលោក លោកស្រីជាអគ្គនាយករង អគ្គាធិការរង អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌល អនុប្រធាននាយកដ្ឋាន អនុប្រធានមជ្ឈមណ្ឌល ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណជិត ៤០០នាក់។

Middle Content

បន្ទាប់ពីប្រគល់អនុក្រឹត្យ និងប្រកាស ព្រមទាំងការប្តេជ្ញាចិត្តរបស់ លោក ណុចរ៉ាម៉ូប្រធានលេខាធិការដ្ឋានតំណាងឱ្យមន្រ្តីរាជការដែលទើបទទួលការតែងតាំងថ្មីរួចមក។រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានថ្លែងថា នេះជាការតែងតាំងតួនាទីថ្មីក៏ពិតមែនតែដើម្បីផ្សារភ្ជាប់ទំនួលខុសត្រូវក្នុងការអនុវត្តការងារឱ្យកាន់តែប្រសើរបន្ថែមទៀតត្រូវពង្រីកសមត្ថភាពនិងគុណភាពស្នាដៃការងាររបស់ខ្លួនក្នុងការចូលរួមបន្តបេសកកម្មរបស់ក្រសួងមុខងារសាធារណៈក្នុងនីតិកាលទី៦និងបំពេញបេសកកម្មស្នូលក្នុងនីតិកាលទី៧ ក្នុងបរិបទថ្មីនៃការគ្រប់គ្រងនិងអភិវឌ្ឍវិស័យមុខងារសាធារណៈដើម្បីរួមចំណែកក្នុងការអនុវត្តការងារស្នូលរបស់ក្រសួងការងារកែទម្រង់វិធានការគន្លឹះ របស់រាជរដ្ឋាភិបាល ព្រមទាំងចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ឱ្យមានប្រសិទ្ធភាពខ្ពស់។

ជម្រាបជូនថាពិធីប្រកាសចូលកាន់មុខតំណែង នាពេលនេះយោងតាមអនុក្រឹត្យនិងប្រកាសមានមន្ត្រីរាជការក្រសួងមុខងារសាធារណៈចំនួន ៣៤៤ រូប ត្រូវបានទទួលការតែងតាំង និងប្រគល់ភារកិច្ចថ្មី ចាប់ពីប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋាន អនុប្រធាននាយកដ្ឋាន អនុប្រធានលេខាធិការដ្ឋាន អនុប្រធានមជ្ឈមណ្ឌល ប្រធានការិយាល័យនិងអនុប្រធានការិយាល័យតាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş