Daily News Sharing

កម្ពុជា-អ៊ីរ៉ង់ប្ដេជ្ញាចិត្តជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរ

22

Middle Content

នាថ្ងៃទី១៧ខែមករាឆ្នាំ២០២៤លោកសុខសូកេនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានទទួលជួបសម្តែងការគួរសមជាមួយលោកALI AKBAR NAZARI ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀត។ក្នុងជំនួបនេះផងដែរភាគីទាំងពីរបានប្ដេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរប្រកបដោយនិរន្តរភាពនិងភាពធន់ក៏ដូចជាការពង្រឹងសមត្ថភាពប្រកួតប្រជែងនិងការជំរុញលំហូរទេសចរនៃប្រទេសទាំងពីរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។លោកALIAKBARNAZARIក៏បានធ្វើការកោតសរសើរពីបដិសណ្ឋារកិច្ចដ៏កក់ក្ដៅនិងរាក់ទាក់ពីសំណាក់ប្រជាជនកម្ពុជាដែលភ្ញៀវទេសចរអ៊ីរ៉ង់ទទួលបានក្នុងអំឡុងពេលមកទស្សនានៅកម្ពុជានាពេលកន្លងមក៕

Footer Content