ក្រុមហ៊ុនPuyduFouនិងOrangeGroup មានបំណងពង្រីកបន្ថែមសក្តានុពល សេដ្ឋកិច្ច របស់ កម្ពុជា

សម្តេចធិបតីហ៊ុន ម៉ា ណែ ត នាយករដ្ឋមន្ត្រី កម្ពុជា បាន អនុញ្ញាត អោយ លោក G e off ro y Lade t នាយក ប្រតិបត្តិ ក្រុមហ៊ុន P u y d u F ou ប្រចាំ តំបន់ អាស៊ី ចូល ជួប សម្តែង ការ គួ សម និង ពិភាក្សា ការងារ នៅ ទីក្រុង ប៉ា រី ស ប្រទេស បារាំង កាលពី ថ្ងៃ ទី ១ ៥ ខែ មក ។ ក្នុង ជំនួប សម្តែង ការគួរសម លោក G e off ro y Lade t បាន ជម្រាប ជូន សម្តេចនាយក រដ្ឋ ម ន្រ្តី អំពី “ I m me rs i v e An g kor” ដែល ជា គម្រោង ប្រកបដោយ លក្ខណៈ វិទ្យា សា ស្រ្ត ដោយ ប្រើប្រាស់ ប្រព័ន្ធ 3 D សម្រាប់ បង្ហាញ និង ផ្តល់ ចំណេះ ដឹង អំពី វប្បធម៌ នៅ កម្ពុជា ដោយ បាន បញ្ជាក់ ថា គម្រោង នេះ គឺជា សេវា បំពេញ បន្ថែម លើ វិ ស័ យ ទេសចរណ៍ ក្រៅពី ការ ទស្សនា ប្រាង្គ ប្រាសាទបុរាណ និង តំបន់ វប្បធម៌ នានា នៅ កម្ពុជា ហើយ គម្រោង នេះ គ្រោង នឹង ចាប់ផ្ដើម នា ពេ ឆាប់ៗ ខាងមុខនេះ ។
ជា ការ ឆ្លើយតប សម្តេច ហ៊ុនម៉ាណែត បាន សម្តែង នូវ ការ គាំទ្រ ចំពោះ គម្រោង ” I m me rs i v e An g kor,” ” ដែល ជា គម្រោង ដ៏ ល្អ មួយ នឹង ជួយ ពង្រីក ចំណេះ ដឹង ដល់ យុវជន កម្ពុជា ។ជាពិសេស យុវជន ជំនាន់ ក្រោយ ឱ្យ យល់ កាន់តែ ច្បាស់ អំពី វប្បធម៌ និង អរិយធម៌ កម្ពុជា ។ នៅ ថ្ងៃ ដដែល សម្តេចនាយក រដ្ឋ ម ន្រ្តី ក៏បាន អនុញ្ញាត អោយ លោក E m man u e l ROC HAS នាយក ប្រតិបត្តិ ក្រុមហ៊ុន Wholesale International Group និង តំណាង ក្រុមហ៊ុន Orange Group និង លោក P h i lip p e DELL E UR អនុប្រធាន ជាន់ខ្ពស់ នៃ ក្រុមហ៊ុន A l s to m ចូល ជួប សម្តែង ការ គួ សម និង ពិភាក្សា ការងារ ផង ដែរ ។ លោក E m man u e l ROC HAS បាន ជម្រាប ជូន អំពី គោលបំណង របស់ ក្រុមហ៊ុន Orange Group ក្នុង ការពង្រីក ការ វិនិយោគ របស់ ខ្លួន ក្នុង ការ តភ្ជាប់ I C T ពី ប្រទេស កម្ពុជា ទៅកាន់ ប្រទេស ផ្សេងទៀត តាមរយៈ ខ្សែកាប អុបទិក ក្រោម បាត សមុទ្រ ។សម្តេចធិបតី បាន ស្នើ ឱ្យ ក្រុមហ៊ុន បន្ត ពិភាក្សា ជាមួយ ដៃគូ ដែល មានស្រាប់ និង ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ កម្ពុជា ទទួលបន្ទុក អភិវឌ្ឍន៍ ហេ ដ្ឋា រចនា ស ម្ព័ន្ធ ទូរគមនាគមន៍ និង ព័ត៌មាន នៅ កម្ពុជា ។ ដោយឡែក សម្រាប់ លោក P h i lip p e DELL E UR បាន ជម្រាប ជូន ថា A l s to m មាន ចំណាប់អារម្មណ៍ ក្នុង ការ វិនិយោគ លើ ការ រៀបចំផែនការ ទីក្រុង និង ការ តភ្ជាប់ ការ ដឹកជញ្ជូន ពី ទីក្រុង មួយ ទៅ ទីក្រុង មួយទៀត នៅ ក្នុង ប្រទេស កម្ពុជា និង ក្នុង ការ កសាង ផ្លូវ រថភ្លើង ពី ភ្នំពេញ ទៅកាន់ ព្រ លាន យន្តហោះ ឬ តំបន់ ផ្សេងទៀត ។ សម្តេចបាន លើកទឹកចិត្ត ដល់ ក្រុមហ៊ុន A l s to m ឱ្យ ពិភាក្សា បន្ថែម ទៀត ជាមួយ ក្រសួងសាធារណការ និង ដឹកជញ្ជូន កម្ពុជា ដើម្បី សិក្សា លទ្ធភាព នៅ ក្នុង តំបន់ សក្តានុពល សេដ្ឋកិច្ច សំខាន់ ៗ របស់ កម្ពុជា ដូចជា រាជធានី ភ្នំពេញ សៀមរាប និង ខេត្ត ព្រះ សី ហ នុ៕
