សហរដ្ឋអាមេរិក បាន ចាប់ផ្តើម បណ្តុះបណ្តាល អ្នកបើក យន្តហោះ អ៊ុយក្រែន ឱ្យ ហោះហើរ យន្តហោះF-16
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងKiev Bridget Brink បាននិយាយកាលពីថ្ងៃទី២៦ខែតុលាថា ឆ្មាំជាតិអាកាស Arizona បានចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនឱ្យហោះហើរយន្តហោះចម្បាំង F-16 ។
កាសែត Kyiv Independent បានដកស្រង់ការបង្ហោះរបស់លោកស្រី BridgetBrinkនៅលើXថា”នេះគឺជាផ្នែកសំខាន់មួយក្នុងការកសាងកម្លាំងការពារដែនអាកាសរបស់អ៊ុយក្រែន។ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការសហការជាមួយដៃគូអឺរ៉ុបដើម្បីគាំទ្រអ៊ុយក្រែន” ។មួយថ្ងៃមុននេះទស្សនាវដ្ដីកងកម្លាំងអាកាស និងអវកាសអាមេរិកក៏បានដកស្រង់សម្តីអ្នកនាំពាក្យរបស់កងទ័ពអាកាសអាមេរិកផងដែរ។
ដែលបាននិយាយថាអ្នកបើកយន្តហោះអ៊ុយក្រែន បានចាប់ផ្តើមសិក្សាគោលការណ៍ជាមូលដ្ឋាននៃយន្តហោះF-16 ជាមួយនឹងក្រុមទី១៦២ របស់កងទ័ពអាកាស នៃកងទ័ពឆ្មាំជាតិអារីហ្សូណា កាលពីដើមសប្តាហ៍នេះ។យោងតាមសារព័ត៌មាន RT និង Kiyv Independent នៅដើមខែនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austinបាននិយាយថាសហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងចូលរួមជាមួយប្រទេសហូឡង់និងដាណឺម៉ាក ក្នុងការដឹកនាំប្រទេសចម្រុះ ដើម្បីបណ្តុះបណ្តាលអាកាសយានិកឱ្យប្រើប្រាស់យន្តហោះ F-16 សម្រាប់អ៊ុយក្រែន។ដាណឺម៉ាក ហូឡង់ ន័រវែស និងបែលហ្ស៊ិក ក៏បានយល់ព្រមផ្តល់យន្តហោះដែលពួកគេមាន ដើម្បីពង្រឹងកម្លាំងទ័ពអាកាសអ៊ុយក្រែន។អ្នកបើកយន្តហោះអ៊ុយក្រែន នឹងត្រូវបញ្ចប់វគ្គសិក្សាភាសាអង់គ្លេសមុនពេលចាប់ផ្តើមការហ្វឹកហាត់ហោះហើរ។ លោក Austin ប៉ាន់ប្រមាណថា យន្តហោះ F-16 ដំបូងបង្អស់ នឹងត្រូវបញ្ជូនទៅអ៊ុយក្រែននៅនិទាឃរដូវក្រោយ។

ទន្ទឹមនឹងនេះ មន្ទីរបញ្ចកោណបានបង្ហាញពីខ្លឹមសារនៃកញ្ចប់ជំនួយសន្តិសុខចុងក្រោយបង្អស់សម្រាប់ទីក្រុងគៀវ។
កញ្ចប់នេះភាគច្រើនជាគ្រាប់រំសេវ ដូចជាមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS និងកាំភ្លើងធំ HIMARS គ្រាប់រំសេវសម្រាប់កាំភ្លើងបំពង់ 105 និង 155 កាំជ្រួច TOW និង Javelin ប្រឆាំងរថក្រោះ…
យោងតាមមន្ទីរបញ្ចកោណនេះជាកញ្ចប់ទី ៤៩នៃសម្ភារៈដែលផ្តល់ពីឃ្លាំងសម្ភារៈរបស់ក្រសួងការពារជាតិអាមេរិកដល់អ៊ុយក្រែន ចាប់តាំងពីខែសីហា ឆ្នាំ ២០២១៕ដោយ៖វីសាវុន
