Daily News Sharing

យុទ្ធសាស្រ្តទាក់ទាញនិងគោះទ្វារវិនិយោគិនទៅកាន់តំបន់អឺរ៉ុបនឹងក្លាយទៅជាព្រឹត្តការណ៍ជំរុញវិនិយោគជាប្រវត្តិសាស្ត្ររបស់កម្ពុជា

13


ក្នុងស្មារតីបន្តតាមដានវឌ្ឍនភាពការងារដែលជាគំនិតផ្តួចផ្តើមរបស់លោកឧបនាយករដ្ឋមន្ត្រីស៊ុនចាន់ថុលអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤កំពុងគិតគូរនិងប្រើយុទ្ឋសាស្រ្តការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគជាមួយស្ថានបេសកកម្មសហភាពអឺរ៉ុបនៅកម្ពុជាត្រូវបានលើកកម្ពស់តាមរយៈគំនិតផ្តួចផ្តើមកសាងកិត្យានុភាពកម្ពុជានិងការគូសវាសគម្រោងរៀប ចំព្រឹត្តិការណ៍ជំរុញនិងទាក់ទាញវិនិយោគ។លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក.) បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលដឹក នាំដោយ លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការក្នុងគោលបំណងពិភាក្សាអំពីគម្រោងរៀបចំព្រឹត្តិការណ៍ជំរុញនិងទាក់ទាញវិនិយោគទៅកាន់បណ្តាប្រទេសនានានៅតំបន់អឺរ៉ុប។លោកសួន សុផលបានថ្លែងអំណរគុណ ជូនចំពោះភាគីមិត្ត ដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញមកពិភាក្សាការងារជាមួយ គ.វ.ក.ដើម្បីចាប់ផ្តើមគូសវាសនូវឯកសារទស្សនទានសំដៅរៀបចំព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគិន មកពីបណ្តាប្រទេ សសមាជិកនានា នៃសហភាពអឺរ៉ុបឱ្យមកស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជាលើវិស័យនិងសកម្មភាពវិនិយោគដែលមានសក្តានុពលខ្ពស់មានជាអាទិ៍វិស័យកសិ-ចំណីអាហារឧស្សាហកម្មឡូជីស្ទីកយានយន្តនិងអេឡិចត្រូនិក។លោកបង្ហាញជំនឿចិត្តថាបេសកកម្មទាក់ទាញនិងគោះទ្វារវិនិយោគិនទៅកាន់តំបន់អឺរ៉ុបនាឆ្នាំនេះនឹងក្លាយទៅជាព្រឹត្តការណ៍ជំរុញវិនិយោគជាប្រវត្តិសាស្ត្ររបស់កម្ពុជានិងជាថ្នាលទាក់ម៉ូយបន្ថែមឱ្យមកសិក្សាសមិទ្ធលទ្ធភាពព្រមទាំងបណ្តាក់ទុនវិនិយោគនៅតាមបណ្តារាជធានី ខេត្តដែលជារបៀងសេដ្ឋកិច្ចជាតិ អនុតំបន់និងតំបន់។ជាការឆ្លើយតប សមភាគីបានសម្តែងនូវការគាំទ្រ យ៉ាងពេញទំហឹង លើសំណើរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានប្តេជ្ញាជំរុញស្មារតីនៃកិច្ចពិភាក្សានេះឱ្យក្លាយទៅជាសកម្មភាពពិតប្រាកដដើម្បីឆ្លុះបញ្ចាំងនូវផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពជាក់ស្តែងនិយម រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប៕

Middle Content

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş