Daily News Sharing

ក្រុមហ៊ុនរបស់ក្រុមមហាសេដ្ឋីបារាំង-កម្ពុជាបង្កើតបានអនុស្សារណៈចំនួន៦លើគម្រោងថាមពលផ្សារកសិផលនិងសារមន្ទីរ 3D

33

ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងប្រទេសបារាំងក្នុងរយៈពេល២ថ្ងៃសម្រេចបានការចុះអនុស្សារណៈយោគយល់ចំនួន៦រួមមាន៖
១-អនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន(APF)
២-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle
៣-អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail
៤-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions
៥-អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42)
៦-អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS
តាមរយៈការចុះអនុស្សរណៈយោគយល់ នេះនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំងតាមរយៈការរៀបចំ ជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។

Middle Content

ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចក្រុមហ៊ុនបារាំង និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។


ជាមួយគ្នានេះដែរ ក្រុមហ៊ុន Blue Circle បានបានបង្ហាញពីចាប់អារម្មណ៍វិនិយោគលើថាមពលកកើតឡើងវិញដើរដោយកម្លាំងខ្យល់នៅកម្ពុជាដោយក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមក ខាងក្រុមហ៊ុនបានកត់សម្គាល់ទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ រួមមាន តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងខេត្តមណ្ឌលគីរីហើយបើមានកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធ និងការគាំពារពីរាជរដ្ឋាភិបាលនោះក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន។ចំពោះក្រុមហ៊ុនTotalEnergiesក៏មានគម្រោងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាផងដែរដោយបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន TotalEnergiesកំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរីហើយជោគជ័យនៃគម្រោងនេះនឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជាដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែមទៀត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) ក៏មានបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជាដែរ។ លោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំងនេះ បានប្រាប់សម្ដេច ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុនកំពុងវិនិយោគលើវិស័យវារីអគ្គិសនី នៅប្រទេសឡាវនិងកំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា។ជាមួយគ្នានេះលោកស្រីបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ និងការយកចិត្តទុកដាក់ក្នុងការជំរុញការផ្គត់ផ្គង់ និងការផលិតនូវថាមពលកកើតឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបជាមួយ លោក Geoffrey Ladet នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou ប្រចាំទ្វីបអាស៊ីដែលជាក្រុមហ៊ុនវិនិយោគបារាំងទៅលើឧទ្យានកម្សាន្ត និងនិម្មិតបច្ចេកវិទ្យា បានបញ្ជាក់ថា គម្រោង “Immersive Angkor” ជាគម្រោងប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌ខ្មែរ។ គម្រោង “Immersive Angkor” នឹងក្លាយជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា។ សម្រាប់គម្រោង “Immersive Angkor” ក្រុមហ៊ុននេះ មានកិច្ចសហការ ភាពជាដៃគូរវាងក្រុមហ៊ុនបារាំង ICONEM និងក្រុមហ៊ុន Confluences របស់កម្ពុជាដោយសារមន្ទីរនិម្មិតដំបូងគេបង្អស់នៅកម្ពុជាមានទីតាំងក្នុងខេត្តសៀមរាប។ សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត “Immersive Angkor” ជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរដោយប្រើពេលវេលាខ្លីនិងអាចផ្តល់នូវភាពងាយស្រួលសម្រាប់មជ្ឈដ្ឋានទូទៅ ក្នុងការស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ខ្មែរផងដែរ៕

Footer Content