ឥណ្ឌានិងរុស្ស៊ីព្រមព្រៀងបង្កើតផែនទីបង្ហាញផ្លូវដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រពិសេស
នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារេនដ្រា ម៉ូឌីបាននិយាយថា លោកមានកិច្ចសន្ទនាមួយដ៏ល្អជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីនហើយមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាបង្កើតផែនទីបង្ហាញផ្លូវសម្រាប់គំនិតផ្តួចផ្តើមនាពេលអនាគតដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រនិងពិសេសរវាងឥណ្ឌា-រុស្ស៊ី។លោកក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហាផ្សេងៗក្នុងតំបន់និងសកលលោកដែលរួមទាំងភាពជាប្រធាននៃក្រុមប្រទេសប្រ៊ីកស៍ (BRICS) របស់រុស្ស៊ីផងដែរ។លោកនាយករដ្ឋមន្រ្តី ម៉ូឌី បាននិយាយនៅលើបណ្តាញសង្គមXថា«មានកិច្ចសន្ទនាដ៏ល្អជាមួយលោកប្រធានាធិបតីពូទីន។យើងបានពិភាក្សាគ្នាអំពីការអភិវឌ្ឍជាវិជ្ជមានផ្សេងៗនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រពិសេសរបស់យើងហើយបានព្រមព្រៀងគ្នាក្នុងការគូសផែនទីបង្ហាញផ្លូវសម្រាប់គំនិតផ្តួចផ្តើមនាពេលអនាគត។ យើងក៏មានការផ្លាស់ប្តូរទស្សនៈគ្នាដ៏មានប្រយោជន៍ទៅលើបញ្ហាផ្សេងៗក្នុងតំបន់និងពិភពលោកដែលរួមមានទាំងភាពជាប្រធាននៃក្រុមប្រទេសប្រ៊ីកស៍របស់រុស្ស៊ីផងដែរ»។

នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយដែលបានធ្វើឡើងនៅថ្ងៃនេះមេដឹកនាំទាំងពីរបានពិនិត្យមើលទៅលើវឌ្ឍនភាពនៃបញ្ហាមួយចំនួននៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការតាមដានការផ្លាស់ប្តូរកម្រិតខ្ពស់កាលពីពេលថ្មីៗនេះរវាងប្រទេសទាំងពីរ។លោក ម៉ូឌី បាននិយាយបន្ថែមថា «ពួកគេបានវាយតម្លៃជាវិជ្ជមានទៅលើការវិវត្តនៃទំនាក់ទំនងទ្វេភាគី និងបានព្រមព្រៀងគ្នាបង្កើតផែនទីបង្ហាញផ្លូវសម្រាប់គំនិតផ្តួចផ្តើមនាពេលអនាគតដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រពិសេសរវាងឥណ្ឌា និងរុស្ស៊ីបន្ថែមទៀត»៕
