លោកTrump៖លោក Kim Jongunឆ្លាតណាស់

អតីតប្រធានាធិបតីអាមេរិក លោក Donald Trumpបាននិយាយថា ទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jongunបានជួយរក្សាសហរដ្ឋអាមេរិក”ឱ្យមានសុវត្ថិភាព” ។អតីតប្រធានាធិបតី Donald Trumpបាននិយាយនៅក្នុងយុទ្ធនាការនៅរដ្ឋ Iowa កាលពីថ្ងៃទី១៤ខែមករាថា “លោក Kim Jongun ឆ្លាតណាស់ តឹងតែងណាស់។ប៉ុន្តែគាត់ស្រឡាញ់ខ្ញុំហើយខ្ញុំមានទំនាក់ទំនងល្អជាមួយគាត់។ យើង(អាមេរិក)មានសុវត្ថិភាពនៅពេលនោះ”។លោក Trump បានសង្កត់ធ្ងន់ថា”យើងមានហានិភ័យនៃសង្រ្គាមជាមួយពួកគេ (កូរ៉េខាងជើង)។ពួកគេមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំដែលមានមាត្រដ្ឋានអាចធំដូចប្រទេសដទៃទៀត។ដូច្នេះហើយយើងធ្វើបានល្អខ្លាំងណាស់” ។
ក្នុងអំឡុងពេលកាន់តំណែងរបស់លោកនៅក្នុងសេតវិមានពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១លោកTrumpបានស្វែងរកទំនាក់ទំនងដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jongun ។ មេដឹកនាំទាំងពីរបានជួបមុខគ្នា៣ដង។អ្នកវិភាគកំពុងរំពឹងថានឹងមានការរីកចម្រើនក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង។ប្រសិនបើលោក Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំនេះ។
ការ ស្ទង់ មតិ បង្ហាញ ថា លោក Trump កំពុង នាំ មុខ ក្នុង ការ ប្រជែង យក តំណែង សេតវិមាន៕ប្រភពYonhap
