កូរ៉េខាងជើងបញ្ជាក់ ពីការបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេងឥន្ធនៈរឹង
កូរ៉េខាងជើងថ្ងៃនេះ(១៥មករា)បាននិយាយថាខ្លួនបានសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងរយៈចម្ងាយឥន្ធនៈរឹង(IRBM) ដែលមានក្បាលគ្រាប់ដែលមានល្បឿនលឿនជាងសំឡេង។យោងតាមទីភ្នាក់ងារសារព័ត៌មានKCNAReutersនិងYonhapរដ្ឋបាលរបស់កូរ៉េខាងជើងបានប្រកាសថាការសាកល្បងនេះគឺជាផ្នែកមួយនៃសកម្មភាពជាប្រចាំរបស់ទីភ្នាក់ងារនេះនិងវិទ្យាស្ថានវិទ្យាសាស្ត្រការពារជាតិដែលពាក់ព័ន្ធក្នុងការអភិវឌ្ឍប្រព័ន្ធអាវុធ។

កូរ៉េ ខាងជើង បាន បញ្ជាក់ ថា ការ សាកល្បង នេះ មិន បាន បង្ក ការ គំរាមកំហែង សន្តិសុខ ដល់ ប្រទេស ជិតខាង ទេហើយ ក៏ មិន ពាក់ព័ន្ធ នឹង ស្ថានភាពក្នុងតំបន់ដែរ។មីស៊ីលដែលមានក្បាលគ្រាប់លឿនជាងសំឡេងនេះ ត្រូវបានបាញ់បង្ហោះនៅរសៀលថ្ងៃទី ១៤ ខែមករា ដើម្បីសាកល្បងការគ្រប់គ្រងនិងស្ថេរភាពនៃការហោះហើររបស់ក្បាលគ្រាប់ ក៏ដូចជាភាពជឿជាក់នៃម៉ាស៊ីនឥន្ធនៈរឹងដែលមានកម្លាំងខ្ពស់ និងច្រើនដំណាក់កាលរបស់មីស៊ីល។ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងមិនបានបង្ហាញពីចម្ងាយឬពេលវេលាហោះហើររបស់មីស៊ីល ឬព័ត៌មានលម្អិតផ្សេងទៀតនោះទេ។កូរ៉េ ខាងជើង ធ្លាប់ បាន សាកល្បង ម៉ាស៊ីន ឥន្ធនៈ រឹង សម្រាប់មីស៊ីលផ្លោង រយៈ ចម្ងាយ កាលពី ថ្ងៃ ទី ១១ និង ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។ឥន្ធនៈរឹងគឺពិបាករកឃើញជាងមីស៊ីលឥន្ធនៈរាវ ដែលទាមទារពេលវេលារៀបចំយូរជាង។កាលពីថ្ងៃទី១៤ខែមករា យោធាកូរ៉េខាងត្បូងបាននិយាយថាខ្លួនបានរកឃើញកូរ៉េខាងជើងបាញ់មីស៊ីលចេញពីតំបន់មួយក្នុងឬជុំវិញទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល២:៥៥រសៀលហើយមីស៊ីលនេះបានហោះបានចម្ងាយប្រហែល១,០០០គីឡូម៉ែត្រ ហើយធ្លាក់ចូលទៅក្នុងសមុទ្រ។នេះ ជា ការ បាញ់ មីស៊ីល លើក ដំបូង របស់ កូរ៉េ ខាង ជើង ចាប់ តាំង ពី ប្រទេស នេះ បាន សាកល្បង មីស៊ីល អន្តរទ្វីប ឥន្ធនៈ រឹង Hwasong-18 នៅ ថ្ងៃ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៣។
មន្ត្រីយោធាក្រុងសេអ៊ូលជឿជាក់ថាមីស៊ីលIRBM ឥន្ធនៈរឹង ដែលផលិតដោយប្រទេសកូរ៉េខាងជើងអាចហោះបានចម្ងាយពី ៣.០០០ ទៅ៥.៥០០គីឡូម៉ែត្រដោយទៅដល់មូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសជប៉ុន និងកោះហ្គាំ។ក្បាលគ្រាប់ Hypersonic គឺជាអាវុធបច្ចេកវិទ្យាខ្ពស់មួយ ដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ចង់អភិវឌ្ឍជាផ្នែកមួយនៃគម្រោងយោធាដ៏សំខាន់របស់ប្រទេស៕
