កូរ៉េ ខាង ជើង បាន បើក ព្រំដែន របស់ ខ្លួន ដល់ ភ្ញៀវ ទេសចរ បរទេស ជា លើក ដំបូង ក្នុង រយៈ ពេល ៤ ឆ្នាំ
ក្រុមមកពីប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាអ្នកទេសចរបរទេសដំបូងគេដែលចូលមកប្រទេសកូរ៉េខាងជើងចាប់តាំងពីទីក្រុងព្យុងយ៉ាងបានបិទព្រំដែនដើម្បីការពារការរីករាលដាលនៃមេរោគនៅដើមឆ្នាំ២០២០។
កូរ៉េ ខាង ជើង ជា ប្រទេស មួយ ដែល បាន ដាក់ ការ គ្រប់ គ្រង ព្រំដែន តឹង រឹង បំផុត មួយ ចំនួន ក្នុង ពិភពលោក អំឡុង ពេល ការ រីក រាល ដាល នៃ ជំងឺ កូវីដ-១៩។ បច្ចុប្បន្នកូរ៉េ ខាង ជើង នៅ មិន ទាន់ បើក ឱ្យ បាន ពេញលេញ សម្រាប់ ជនបរទេស នៅ ឡើយទេ។យោងតាមទីភ្នាក់ងារព័ត៌មានReutersការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងVladivostok ។ ដំណើរនេះត្រូវបានរៀបចំឡើងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងខែធ្នូ ឆ្នាំ២០២៣ របស់លោក Oleg Kozhemyako អភិបាលនៃតំបន់PrimorskyKraiនៅចុងបូព៌ារបស់រុស្ស៊ី។ព័ត៌មានផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតនិយាយថាការធ្វើដំណើររយៈពេល៤ថ្ងៃដែលនឹងចេញដំណើរនៅថ្ងៃទី៩ខែកុម្ភៈ រួមមានគោលដៅនៅទីក្រុងព្យុងយ៉ាង និងរមណីយដ្ឋានជិះស្គី។លោក Simon Cockerell អគ្គនាយកក្រុមហ៊ុន Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបាននិយាយថា ដៃគូនៅក្នុងប្រទេសកូរ៉េខាងជើងបានបញ្ជាក់ពីការធ្វើដំណើររបស់ក្រុមទេសចររុស្ស៊ី។ Koryo Tours មិនពាក់ព័ន្ធនឹងការរៀបចំនៃការធ្វើដំណើរនេះទេ។

“វាជាសញ្ញាល្អ។ប៉ុន្តែវាមិនទំនងនាំទៅរកការពង្រីកបន្ថែមទៀតទេ ដោយសារកាលៈទេសៈពិសេសនៃការធ្វើដំណើរ។ប៉ុន្តែចាប់តាំងពីប្រទេសកូរ៉េខាងជើងមិនបានស្វាគមន៍ភ្ញៀវទេសចរក្នុងរយៈពេល៤ ឆ្នាំកន្លងមក ការធ្វើដំណើរណាមួយអាចត្រូវបានគេមើលឃើញថាជាជំហានវិជ្ជមានឆ្ពោះទៅមុខ” ។នៅខែកញ្ញាឆ្នាំ២០២៣ប្រធានាធិបតីកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបើកកិច្ចប្រជុំកំពូលនៅភាគខាងកើតប្រទេសរុស្ស៊ី។មេដឹកនាំទាំង២បានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច នយោបាយ និងយោធា ទោះបីជាមានការដាក់ទណ្ឌកម្មពីអន្តរជាតិក៏ដោយ។ វិស័យទេសចរណ៍មិនប៉ះពាល់ខ្លាំងចំពោះដំណោះស្រាយដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់ប្រទេសកូរ៉េខាងជើង។
យោងតាមការប៉ាន់ស្មានដោយNKNewsមុនពេលការរីករាលដាលនៃកូវីដលេចឡើងប្រទេសកូរ៉េខាងជើងបានកត់ត្រាចំនួនភ្ញៀវទេសចរចិនយ៉ាងច្រើនដែលមកទស្សនាជាមួយនឹងប្រាក់ចំណូលចំនួន១៧៥លានដុល្លារក្នុងឆ្នាំ ២០១៩៕
