អតីតនាយករដ្ឋមន្ត្រីចិនLi Keqiangបានទទួលមរណភាព

លោកLi Keqiangបានទទួលមរណភាពដោយសារគាំងបេះដូងនៅទីក្រុងសៀងហៃ ក្នុងអាយុ៦៨ឆ្នាំជាង៧ខែបន្ទាប់ពីចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីចិន។
លោក Li Keqiang បានគាំងបេះដូងកាលពីថ្ងៃទី ២៦ខែតុលា ហើយបានទទួលមរណភាពនៅម៉ោង ០:១០នាទី ថ្ងៃទី២៧ខែតុលា (២៣:១០ ថ្ងៃទី២៦ ខែតុលា ម៉ោងនៅទីក្រុងភ្នំពេញ) ក្នុងទីក្រុងសៀងហៃ ទូរទស្សន៍កណ្តាលចិន (CCTV) បានរាយការណ៍។
លោក Li កើតនៅឆ្នាំ១៩៥៥មកពីខេត្ត Anhui ប្រទេសចិន។ លោកមានសញ្ញាបត្រអនុបណ្ឌិតផ្នែកច្បាប់និងបណ្ឌិតផ្នែកសេដ្ឋកិច្ច។ លោក បាន ក្លាយ ជា នាយក រដ្ឋមន្ត្រី ចិន ក្នុង ខែ មីនា ឆ្នាំ ២០១៣ ហើយ កាន់ តំណែង នេះ រយៈពេល១០ ឆ្នាំ។ក្នុងអំឡុងពេលកាន់តំណែងរយៈពេល១០ឆ្នាំលោក Li បានដឹកនាំសេដ្ឋកិច្ចធំទី២របស់ពិភពលោកឆ្លងកាត់គ្រាលំបាក នៅពេលដែលបំណុលសាធារណៈកើនឡើងភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងជំងឺរាតត្បាត Covid-19 បានផ្ទុះឡើង។ លោកក៏បានបន្តជំរុញសេដ្ឋកិច្ចឯកជនការវិនិយោគបរទេស និងនីតិវិធីរដ្ឋបាល។កាលពីថ្ងៃទី១១ខែមីនារដ្ឋសភាចិនបានបោះឆ្នោតជ្រើសរើសលោក Li Qiang អាយុ៦៣ឆ្នាំជានាយករដ្ឋមន្ត្រីថ្មីជំនួសលោក Li Keqiang ។ យោង តាម Xinhuaបាន ឲ្យ ដឹង ថាបន្ទាប់ ពី លា ឈប់ ពី តំណែង លោក Li Keqiang បាន ត្រឡប់ ទៅ ទីក្រុង សៀងហៃ វិញ ដើម្បី សម្រាក។
នៅក្នុងការបង្ហាញខ្លួនជាសាធារណៈចុងក្រោយបំផុតរបស់លោកនៅក្នុងខែមីនា លោក Li Keqiang បានបញ្ជាក់ថា ទោះបីជាស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណាក៏ដោយប្រទេសចិននឹង “បើកចំហជានិច្ច” ៕ប្រភពReuters,CCTV
