Daily News Sharing

បណ្តាប្រទេសក្នុងតំបន់អាស៊ានសម្រុកបើកជើងហោះហើរទៅកាន់ទីក្រុងធំៗរបស់ចិន

28

TheNationបានឲ្យដឹងថាបណ្តាក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅក្នុងតំបន់អាស៊ានកំពុងសម្រុកបើកដំណើរការសេវាកម្មជើងហោះហើរដោយផ្ទាល់ទៅកាន់ប្រទេសចិនដែលជាទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក។
កាលពីថ្ងៃសៅរ៍ ទី៦ខែមករាកន្លងទៅក្រុមហ៊ុនអាកាសចរណ៍Cambodia Airways បានចាប់ផ្តើមបើកជើងហោះហើររវាងទីក្រុងភ្នំពេញ និងទីក្រុងឆុងឈីងដែលជាទីក្រុងមានប្រជាជនរស់នៅជាង៣១លាននាក់។

Middle Content

ក្រុមហ៊ុនCambodiaAirwaysបើកសេវាកម្មហោះហើរទៅកាន់ទីក្រុងឆុងឈីងចំនួន២ដង ក្នុងមួយសប្តាហ៍ដូចជាថ្ងៃច័ន្ទ និងថ្ងៃសៅរ៍។ កម្ពុជា បាន ទាក់ទាញ ភ្ញៀវ ទេសចរ ចិនចំនួន៤៩៨.២៥០នាក់ ក្នុង រយៈពេល១១ខែ ដំបូង នៃ ឆ្នាំ មុនឬស្មើនឹង១០% នៃ ចំនួនភ្ញៀវ ទេសចរបរទេស ទាំង អស់។ទន្ទឹមគ្នានេះក្រុមហ៊ុនអាកាសចរណ៍Cambodia Airways ក៏ហោះហើរទៅកាន់ទីក្រុងប៉េកាំងទីក្រុងShenzhen ទីក្រុង Chengdu ទីក្រុងម៉ាកាវ ទីក្រុងSanya ទីក្រុងJinan ទីក្រុងJieyang និងទីក្រុង Haikouផងដែរ។ចំណែកក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីថ្មីៗនេះបានបើកដំណើរការសេវាកម្មហោះហើរដោយផ្ទាល់ទៅកាន់ទីក្រុងWuxiជាមួយនឹងរយៈពេលពីរថ្ងៃក្នុងមួយសប្តាហ៍។ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថាក្រុមហ៊ុននឹងបង្កើនការហោះហើរ រហូតដល់៤ថ្ងៃក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី១៥ ខែមករា តទៅ។ប្រទេសសិង្ហបុរីទទួលបានភ្ញៀវទេសចរចិនចំនួន១,២៣លាននាក់ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំមុន។ចំណែក ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia គ្រោងនឹងចាប់ផ្តើមបើកជើងហោះហើរចំនួន៥ដងក្នុងមួយសប្តាហ៍ រវាងទីក្រុងបាងកកនិងទីក្រុងសៀងហៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែកុម្ភៈខាងមុខ។

ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍Thai Vietjet គ្រោងនឹងចាប់ផ្តើមជើងហោះហើរត្រង់ពីទីក្រុងបាងកកទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី១ខែមីនាខាងមុខ។លើសពីនោះក្រុមហ៊ុននេះបានហោះហើរ ទៅកាន់ទីក្រុង Shenzhen និងទីក្រុង Hangzhou៕

Footer Content