Elon MuskនិយាយថាBitcoinអាចត្រូវបានប្រើនៅលើភពព្រះអង្គារ
ដំបូងឡើយElon Muskបានជំទាស់។ប៉ុន្តែក្រោយមកបាននិយាយថាវាគឺ “អាចធ្វើទៅបាន”ក្នុងការប្រើប្រាស់Bitcoin នៅលើភពព្រះអង្គារ។ ទោះបីជាមានការព្រួយបារម្ភអំពីល្បឿនប្រតិបត្តិការរបស់វាក៏ដោយ។
កំឡុងពេល Space on ខ្លឹមសារនៃកិច្ចប្រជុំនេះត្រូវបានបង្ហោះដោយលោក Sam Callahan អ្នកវិភាគទីផ្សារនៃSwan Signal នៅថ្ងៃទី១១ខែមករា នៅលើX។Muskបានឆ្លើយតបថា”វាសមហេតុផលក្នុងការប្រើរូបិយប័ណ្ណគ្រីបតូមួយចំនួននៅលើភពព្រះអង្គារ”។”ប៉ុន្តែអ្នកមិនអាចប្រើBitcoin បានទេព្រោះដំណើរការប្រតិបត្តិការគឺវែងពេក។”ទោះជាយ៉ាងណាក៏ដោយ បន្ទាប់មកលោកបានគិតម្តងទៀតហើយនិយាយថា “ប្រហែលជាអ្នកអាចប្រើ Bitcoinក្នុងកម្រិតខ្លះ។ប៉ុន្តែវាពិបាកណាស់។Marsស្ថិតនៅចម្ងាយប្រហែល២០នាទីពន្លឺ ដូច្នេះវាមិនងាយស្រួលទេ។ ត្រូវតែមានអ្វីមួយដែលធ្វើមូលដ្ឋានីយកម្មនៅលើភពអង្គារ”។
Musk ក៏បានយល់ស្របជាមួយMatt Corallo ដែលជាអ្នកបង្កើតស្នូលមួយរបស់ Bitcoinថាល្បឿនប្រតិបត្តិការយឺតរបស់Bitcoinអាចត្រូវបានដោះស្រាយតាមរយៈបណ្តាញក្នុងស្រុកហៅថា Lightning Network ។

យោងតាម CoinTelegraphបច្ចុប្បន្នBitcoinចំណាយពេលមួយម៉ោងដើម្បីធានាប្រតិបត្តិការខណៈដែលblockchainរបស់វាប្រមូលផ្តុំទៅជាប្លុករយៈពេល១០នាទីដែលទាមទារយ៉ាងហោចណាស់៦ប្លុកដើម្បីបញ្ជាក់មុនពេលប្រតិបត្តិការត្រូវបានបញ្ចប់។យោងតាមលោក Adam Back នាយកប្រតិបត្តិនៃក្រុមហ៊ុន blockchain Blockstream បណ្តាញ Lightning អាចបង្កើនល្បឿនប្រតិបត្តិការ។ទោះជាយ៉ាងណាក៏ដោយទោះបីជាមិនមាន “ការធ្វើមូលដ្ឋានីយកម្ម”ប្រតិបត្តិការBitcoinក៏ដោយល្បឿននៅតែជាកត្តាដែលពិតជាមិនគួរឱ្យព្រួយបារម្ភនោះទេ។ លោកBack បានអត្ថាធិប្បាយថា “ពន្លឺ ១២-២០ នាទីមិនមានបញ្ហាជាមួយនឹងប្លុក១០នាទីទេ” ។
កាលពីមុនMuskបានគាំទ្រជាសាធារណៈនូវរូបិយប័ណ្ណឌីជីថលមួយចំនួនដូចជាDogecoinជាដើម។ទោះជាយ៉ាងណាក៏ដោយឆ្លើយតបទៅនឹងអ្នកប្រើប្រាស់Xកាលពីខែសីហាកន្លងទៅលោកបាននិយាយថាលោកនឹង “មិន” បើកដំណើរការ cryptocurrency ផ្ទាល់ខ្លួនរបស់លោកឡើយ៕
