Daily News Sharing

ដំណឹងល្អ៖តម្លៃអង្ករកម្ពុជាហក់ឡើងនៅលើទីផ្សារអន្តរជាតិ

67

សហព័ន្ធស្រូវអង្ករកម្ពុជា(CRF)បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី១១មករា ឆ្នាំ២០២៤នេះថាតម្លៃអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិបន្តហក់ឡើងគួរឱ្យកត់សម្គាល់គិតត្រឹមសប្តាហ៍ទី១នៃខែមករាឆ្នាំ២០២៤នេះដែលតម្លៃកើនឡើងជាមធ្យមចន្លោះពី៥ទៅ១០ដុល្លារអាមេរិកក្នុង១តោនអាស្រ័យទៅតាមប្រភេទអង្ករស្របពេលឆ្នាំ២០២៣តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបានកើនដល់២១%ដោយសារមានការព្រួយបារម្ភអំពីអាកាសធាតុនិងការកាត់បន្ថយការនាំចេញអង្ករសរបស់ឥណ្ឌា។CRFបានឱ្យដឹងថាតម្លៃអង្ករកម្ពុជានាំចេញនៅត្រឹមកំពង់ផែគិតត្រឹមថ្ងៃទី៥ខែមករាឆ្នាំ២០២៤គឺអង្ករម្លិះអង្ករឬអង្ករផ្កាម្លិះJasmine(MalysAngkor)មានតម្លៃហក់ឡើងដល់៩៣៥ដុល្លារអាមេរិកក្នុង១តោននិងអង្ករសែនក្រអូបFragrant Rice(SKO)មានតម្លៃ៨៤៥ដុល្លារអាមេរិកក្នុង១តោន។អង្ករទាំង២ប្រភេទនេះមានតម្លៃកើនឡើងចំនួន៥ដុល្លារអាមេរិកក្នុង១តោនបើធៀបនឹងតម្លៃអង្ករលក់នៅលើទីផ្សារអន្តរជាតិនៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៣។CRFឱ្យដឹងទៀតថាអង្ករចំហុយឬហៅថាParboiledRiceមានតម្លៃ៧៩០ដុល្លារអាមេរិកក្នុង១តោននិងអង្ករសបាយរឹងឬហៅថា White Rice (Hard Texture)មានតម្លៃ ៧៩០ដុល្លារអាមេរិកក្នុង១តោនដែលអង្ករទាំង២ប្រភេទនេះមានតម្លៃហក់ឡើងចំនួន១០ដុល្លារអាមេរិកក្នុង១តោនបើធៀបនឹងតម្លៃអង្ករលក់នៅលើទីផ្សារអន្តរជាតិនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។

ដោយឡែកអង្ករសែនក្រអូប Fragrant Rice (SRO) មានតម្លៃ៧៩០ដុល្លារអាមេរិកក្នុង១តោននិងអង្ករ សបាយទន់ (Soft Texture) មានតម្លៃ ៧៨០ដុល្លារអាមេរិក ក្នុង១តោន ។ ដោយអង្ករទាំង២ប្រភេទនេះមានតម្លៃធ្លាក់ចំនួន១០ដុល្លារអាមេរិក ក្នុង១តោន បើធៀបនឹងតម្លៃអង្ករលក់នៅលើទីផ្សារអន្តរជាតិនៅថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៣។បើទោះជាតម្លៃអង្ករទាំង២ប្រភេទនេះធ្លាក់ចុះបន្តិចនៅក្នុងខែមករា ឆ្នាំ២០២៤នេះ។ប៉ុន្តែតម្លៃនេះនៅតែខ្ពស់បើធៀបនឹងខែសីហា ឆ្នាំ២០២៣ ដែលមានតម្លៃជាមធ្យម៧០០ដុល្លារអាមេរិក ក្នុង១តោនប៉ុណ្ណោះ។លោកលន់យ៉េងអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ព័ត៌មាននៅថ្ងៃទី១១ខែមករាឆ្នាំ២០២៤នេះថាដោយសារតម្លៃអង្ករបន្តកើនឡើងជាវិជ្ជមានបាននាំឱ្យប្រាក់ចំណូលពីការនាំចេញអង្ករនៅក្នុងឆ្នាំ២០២៣កើនរហូតដល់១៣%ខណៈបរិមាណនៃការនាំចេញអង្ករកើនត្រឹម៣%ប៉ុណ្ណោះ។លោកមានប្រសាសន៍បន្តថា«កត្តាដែលកើនឡើង ទី១/តម្លៃវារៀងឡើងថ្លៃជាងឆ្នាំមុនបរិមាណវាកើនតិច។

Middle Content

ក៏ប៉ុន្តែតម្លៃលក់បានថ្លៃជាងឆ្នាំមុនអីចឹងបានធ្វើឱ្យឃើញកំណើនបរិមាណតិចល្មម។ក៏ប៉ុន្តែកំណើនជាទឹកប្រាក់វាច្រើនជាងមុន»។អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ(FAO)បានឱ្យដឹងថាតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ បានកើនឡើងដល់២១%ក្នុងឆ្នាំ២០២៣ពីព្រោះការព្រួយបារម្ភអំពីផលប៉ះពាល់នៃឥទ្ធិពលបាតុភូទធម្មជាតិEl Niño លើផលិតកម្មស្រូវ និងការរឹតបន្តឹងការនាំចេញអង្កររបស់ប្រទេសឥណ្ឌា។នៅក្នុងខែធ្នូ ឆ្នាំ២០២៣ សន្ទស្សន៍តម្លៃអង្កររបស់អង្គការ FAO បង្ហាញថាកើនឡើង ១,៦%លើសពីខែវិច្ឆិកាដោយការកើនឡើងនេះបណ្តាលមកពីការសម្រុកទិញរបស់អាជីវករមួយចំនួនធំនៅតំបន់អាស៊ីព្រមទាំងការធ្លាក់ចុះនៃការប្រកួតប្រជែងក្នុងចំណោមអ្នកនាំចេញក៏ដូចជាការរឹតបន្តឹងការនាំចេញរបស់ឥណ្ឌា និងការធ្លាក់ចុះនៃបរិមាណអង្ករនៅក្នុងប្រទេសវៀតណាម។បើយោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជាការនាំចេញអង្ករក្នុងបរិមាណសរុប៦៥៦៣២៣តោនដែលគិតជាទឹកប្រាក់ចំនួនជាង៤៦៦លានដុល្លារអាមេរិកក្នុងរយៈពេល១២ខែក្នុងឆ្នាំ២០២៣។ការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៣នេះមានកំណើនលើបរិមាណ៣%និងទឹកប្រាក់មានកំណើន ១៣%បើធៀបនឹងឆ្នាំ២០២២៕

Footer Content