Daily News Sharing

សម្តេចធិបតីហ៊ុន ម៉ាណែត៖ស្រ្តីកម្ពុជាជាកម្លាំងចលករកំណើន សេដ្ឋកិច្ច

20

Middle Content

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីបានថ្លែងថា «ស្រ្តីកម្ពុជាជាកម្លាំងចលករដែលបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចកន្លងមកហើយបច្ចុប្បន្នស្ត្រីមានឱកាសក្នុងការអនុវត្តសិទ្ធិអភិវឌ្ឍន៍ចំណេះដឹង និងជំនាញដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្ដានុពលនៅក្នុងសេដ្ឋកិច្ចថ្នាក់ជាតិនិងថ្នាក់តំបន់»។ការថ្លែងរបស់សម្តេចធិបតីក្នុងឱកាសចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារីនៅ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ។សម្ដេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋល្អ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ គុណធម៌ និងបរិយាបន្ន៕

Footer Content