Daily News Sharing

សម្តេចធិបតី៖ស្ថាប័នរដ្ឋនិងឯកជនគឺជាដៃគូដែលមិនខ្វះគ្នាបាន

27

ការបញ្ជាក់សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាតាមបណ្តាញសង្គមតេលេក្រាមនាព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២៤នេះថាស្ថាប័នរដ្ឋនិងឯកជនគឺជាដៃគូដែលមិនខ្វះគ្នាបានហើយបរិវត្តកម្មវិស័យឌីជីថល ចាំបាច់ណាស់ក្នុងការវិវត្តប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែទំនើប។ពិសេសវិស័យហរិញ្ញវត្ថុនិងធនាគារ។តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣វិច្ឆិកា២០២៣បានផ្តល់ឱកាសដល់ដៃគូទាំងពីរក្នុងការសហការគ្នាបន្ថែមកាន់តែស្អិតរមួតតួយ៉ាងធនាគារវីង (ខេមបូឌា) ម.ក គឺជាដៃគូដែលបានគាំទ្រនិងជួយជំរុញដំណើរប្រព្រឹត្តទៅនៃ រដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការ ទូទាត់សេវាកម្មរដ្ឋនិងសាធារណៈជាច្រើនកន្លងមករួចទៅហើយ ។ប៉ុន្តែតាមរយៈ បច្ចេកវិទ្យាថ្មី គឺ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» របស់ធនាគារវីងនឹងអាចជាផ្នែកមួយបន្ថែមក្នុងការចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុនិងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុនៅកម្ពុជា ។សម្តេចធិបតី បានបន្តថាមុំទី៥ ដែលជាអាទិភាពគន្លឹះរបស់រដ្ឋាភិបាល គឺផ្តោតលើបច្ចេកវិទ្យាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលដោយមានអាទិភាពចំនួន២ដ៏សំខាន់ៗនៃមុំទី៤សម្រាប់វិស័យហិរញ្ញវត្ថុ៖ទី១/ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល,ធុរកិច្ចឌីជីថល,ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងប្រព័ន្ធនាវានុវត្តន៍ឌីជីថលហើយទី២/ការអភិវឌ្ឍបច្ចេកវិទ្យាហរិញ្ញវត្ថុ។

Middle Content

ដើម្បីជាមុខព្រួញដ៏សំខាន់ក្នុងការអនុវត្តនូវមុំទី៥នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក៏ដូចការបើកទំព័រនៃកិច្ចសហការរវាងរដ្ឋាភិបាល និងឯកជនឱ្យកាន់តែស្អិតរមួត សម្តេចធិបតី បានគូសរំលេចថា ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងធនាគារ វីង (ខេមបូឌា) ម.ក បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពី“កិច្ចសហការក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា”ដែលមានទិសដៅក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជាដោយផ្អែកលើបច្ចេកវិទ្យានិងនវានុវត្តន៍៕

Footer Content