មហាសេដ្ឋីBillGateមានផ្ទៃដីជាង១១០,០០០ហិកតាដ៏ធំជាងនៅសហរដ្ឋអាមេរិក
យោងតាមស្ថិតិចុងក្រោយពីLand Reportបានឱ្យដឹងថាមហាសេដ្ឋីBill Gateមានផ្ទៃដី២៧៥,០០០ហិចតា(១១១,២៨៨ហិកតា)។ជាម្ចាស់ដីនៅក្នុងរដ្ឋចំនួន១៧ជាដីកសិកម្មធំជាងគេនៅសហរដ្ឋអាមេរិក។នេះបើយោងតាមចំណាត់ថ្នាក់របស់ទស្សនាវដ្តីLandReport។គិតត្រឹមថ្ងៃទី១០ខែមករាលោកBillGateកាន់កាប់ទ្រព្យសម្បត្តិសរុបចំនួន១១៨.៩ពាន់លានដុល្លារអាមេរិកដែលជាអ្នកមានបំផុតទី៦នៅលើពិភពលោក។នេះបើយោងតាមFobres ។ ដីរបស់លោកភាគច្រើនត្រូវបានទិញដោយបង់រំលស់ដ៏ធំបំផុតនោះគឺការទិញដីចំនួន៥២០លានដុល្លារពីក្រុមប្រឹក្សាវិនិយោគគម្រោងPensionPlanរបស់ប្រទេសកាណាដាក្នុងឆ្នាំ២០១៧។ប្រតិបត្តិការធំមួយទៀតគឺកិច្ចព្រមព្រៀង១៧១លានដុល្លារដើម្បីប្រមូលដីកសិកម្មចំនួន១៤,៥០០ហិចតា (ជិត៥,៩០០ហិកតា)នៅភាគខាងលិចវ៉ាស៊ីនតោន។បន្ទាប់មកលោកបានចាប់ផ្តើមប្រមូលដីកសិកម្មនៅខែធ្នូឆ្នាំ២០១២ដោយកិច្ចព្រមព្រៀងដំបូងរបស់លោកគឺការកាន់កាប់Coggins Farm និង Stanley Farm ក្នុងរដ្ឋ Georgia ក្នុងឆ្នាំ២០១៣និង២០១៤។សព្វថ្ងៃនេះកសិដ្ឋានដ៏ធំបំផុតរបស់លោកBill Gateមានទីតាំងនៅភាគខាងជើងរដ្ឋLouisianaដែលគ្របដណ្តប់លើផ្ទៃដីជិត៧០,០០០ហិចតា(ជាង២៨,៣០០ហិកតា) ដាំពោត កប្បាស ស្រូវ និងសណ្តែកសៀង។កន្លែងធំទី២នៅរដ្ឋArkansasដែលមានផ្ទៃដីប្រហែល៤៧,០០០ហិចតា(ច្រើនជាង១៩,០០០ហិកតា)។

ទន្ទឹមនឹងនេះកសិដ្ឋានដំឡូងទំហំ១៤,៥០០ហិចតា(ជិត៥,៩០០ហិកតា)របស់Gatesនៅរដ្ឋWashingtonប្រមូលផលដំឡូងយ៉ាងហោចណាស់១,០០០តោនជារៀងរាល់ថ្ងៃដើម្បីលក់ទៅឱ្យMcDonald’s។លោកក៏កំពុងពង្រីកសកម្មភាពរបស់លោកនៅក្នុងវិស័យបច្ចេកវិទ្យាជីសំយោគផងដែរ។ការវិនិយោគរបស់BillGateលើដីកសិកម្មនិងផលិតកម្មស្បៀងត្រូវបានគាំទ្រដោយមនុស្សជាច្រើនព្រោះលោកមានបំណងពង្រឹងសន្តិសុខស្បៀងនិងកាត់បន្ថយការបំភាយឧស្ម័នជាមួយនឹងបច្ចេកវិទ្យា៕
