ប្រជាពលរដ្ឋនៅស្រុកមោងឫស្សី ត្រូវបានខ្វះខាតទឹកស្រោចស្រពដំណាំស្រូវប្រហែលជាង ៨ពាន់ហិកតា
នារសៀលថ្ងៃពុធទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណ:កម្មការទី៤ នៃរដ្ឋសភា និងឯកឧត្តម ឡោក ហ៊ួរ តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណ:កម្មការទី២ នៃរដ្ឋសភា និងក្រុមការងារពាក់ព័ន្ធ បានអញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលខ្វះខាតទឹកស្រោចស្រព ស្ថិតនៅឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សម្តេច ក៏បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធធ្វើយ៉ាងណាខិតខំស្វែងរកដំណោះស្រាយ រកទឹកជួយសង្គ្រោះដំណាំស្រូវដែលកំពុងរងគ្រោះឱ្យអស់លទ្ធភាព។
តាមរបាយការណ៍របស់ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកមោងឫស្សី បានឱ្យដឹងថា ឃុំចំនួន៩ នៃស្រុកមោងឫស្សី ត្រូវបានខ្វះខាតទឹកស្រោយស្រព ដំណាំស្រូវប្រហែលជាង ៨ពាន់ហិកតាផងដែរ ៕
