អាមេរិកគ្រោងសាកល្បងយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសម្លេងបើស្គាល់រស់ជាតិជិះ១ម៉ឺនដុល្លារក្នុមួយកៅអី
កាសែតLeFigaroចេញផ្សាយកាលពីថ្ងៃទី៥ខែមករាឆ្នាំ២០២៤នេះបានឲ្យដឹថាក្រុមហ៊ុនBoomAerospaceគ្រោងនឹងដាក់ហោះហើរសាកល្បងយន្តហោះដឹកអ្នកដំណើរ ដែលមានល្បឿនលឿនជាងសម្លេងឈ្មោះOverture ដែលអាចដឹកអ្នកដំណើរបានច្រើនផងដែរ។

យន្តហោះនេះ អាចធ្វើការហោះហើរពីទីក្រុងមីយ៉ាមីសហរដ្ឋអាមេរិក ទៅដល់ទីក្រុងឡុងប្រទេសអង់គ្លេស ត្រឹមតែក្នុងរយៈពេល៥ម៉ោងប៉ុណ្ណោះ។
យន្តហោះOverture របស់ ក្រុមហ៊ុន អាមេរិក Boom Supersonic បំពាក់ ម៉ាស៊ីន ដែលមាន កម្លាំង រុញច្រាន១៦តោន ថែមទាំងអាច ដឹក អ្នកដំណើរ បាន ចន្លោះពី៦៥ ទៅដល់៨០នាក់។នៅក្នុង ព្រឹត្តិការណ៍ ពិព័រណ៍ អាកាសចរណ៍ Paris Air Show ចាប់ពី ថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅ ទីក្រុង ប៉ារីស ក្រុមហ៊ុន Boom Supersonic ធ្លាប់បានប្រកាស កិច្ចព្រមព្រៀង ជា បន្តបន្ទាប់ ជាមួយនឹង អ្នកផ្គត់ផ្គង់ថ្មីៗនិង បង្ហើប ឱ្យដឹងខ្លះៗអំពី គម្រោង យន្តហោះ ល្បឿន លឿន ជាង សំឡេង Overture និង ម៉ាស៊ីន Symphony។បណ្ដា ដៃគូថ្មីៗរបស់ក្រុមហ៊ុន Boom Supersonic រួមមាន ដូចជា ក្រុមហ៊ុន អ៊ីតាលី Leonardo ក្រុមហ៊ុន អេ ស្ប៉ា ញ Aernnova និងក្រុមហ៊ុន Aciturri ជាដើម។ក្រៅពីនេះ Boom Supersonic ក៏ ប្រកាស ព័ត៌មាន ស្ដីពី ប្រព័ន្ធ ហោះហើរ បច្ចេកវិទ្យា អេ ឡិច ត្រូ និ ក ឧបករណ៍ ចុះចត ក៏ដូចជា ម៉ាស៊ីន សម្រាប់ បំពាក់យន្តហោះ នេះ ផងដែរ។ក្នុងនោះ ឥន្ធនៈ SAF (SAF-Sustainable aviation fuels) ក៏ នឹង ត្រូវបាន ប្រើប្រាស់ សម្រាប់ យន្តហោះ Overture ផងដែរ។ SAF គឺជា ឥន្ធនៈ អាកាសចរណ៍ ដែល ជាប្រភពថាមពលអាច កកើត ឡើងវិញ បាន។ល្បឿនរបស់យន្តហោះ Overtureត្រូវបានគេបញ្ជាក់ឲ្យដឹងថាគឺលឿនជាងយន្តហោះដឹកអ្នកដំណើរប្រភេទCommercialរហូតដល់ទៅ២ដងដែលវាជាយន្តហោះមានល្បឿនលឿនបំផុត នាពេលបច្ចុប្បន្ននេះ។យន្តហោះនេះអាច ហោះ ក្នុង ល្បឿន អតិបរមា Mach១.៧ពោលគឺលឿន ជាង សំឡេង១,៧ដងឬ ប្រហែល២.១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅពេល ហោះ លើ សមុទ្រ។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines ធ្លាប់បានប្រកាសកាលពីឆ្នាំ២០២២ថាខ្លួននឹងទិញយន្តហោះ Overture រហូតដល់ទៅ២០គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះ Boom Supersonic។
សម្រាប់តម្លៃសំបុត្រយន្តហោះក្នុង១កៅអីវិញគឺ១ម៉ឺនដុល្លារអាមេរិក សម្រាប់អ្នកដែលមានបំណងចង់ស្គាល់ជិះយន្តហោះប្រភេទនេះ៕
