Samsungខ្នាតយក្សរបស់កូរ៉េប្រាក់ចំណេញត្រីមាសទី៤មានការថយចុះ
សារព័ត៌មានReutersលើកឡើងថាក្រុមហ៊ុនSamsung Electronics Co Ltdបានប្រាក់ចំណេញប្រចាំត្រីមាសទី៤ដែលមានការថយចុះរហូតដល់៣៥%ដោយសារតែតម្រូវការនៅសឹងតែគ្រប់អាជីវកម្មរបស់ពួកគេមានការធ្លាក់ចុះ។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះបានបង្ហាញថា ប្រាក់ចំណេញប្រចាំត្រីមាសទី៤ទទួលបានត្រឹម ២,៨ទ្រីលានវ៉ុនឬប្រហែល ២,១៣ទ្រីលានដុល្លារសម្រាប់រយៈពេលពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ ដែលវាបានថយចុះពី ៤,៣១ទ្រីលានវ៉ុន បើធៀបនឹងឆ្នាំ២០២២។

ការថយចុះនៃប្រាក់ចំណេញប្រចាំត្រីមាសរបស់ Samsung គឺច្រើនជាងការរំពឹងទុកពីវិទ្យាស្ថាន LSEG SmartEstimate ដែលជំនាញលើការព្យាករណ៍ពោលពួកគេព្យាករណ៍ទុកថា Samsung នឹងមានការថយចុះនៃប្រាក់ចំណេញមែន តែថយនៅត្រឹម ៣,៧ទ្រីលានវ៉ុនប៉ុណ្ណោះ។ប្រាក់ចំណេញត្រីមាសទី៤នេះ គឺជាការចំណេញទាបបំផុតរបស់ក្រុមហ៊ុន Samsung សម្រាប់ ៥ត្រីមាសចុងក្រោយបន្ទាប់ពីធ្លាប់ប្រកាសពីការថយចុះដ៏សំបើមកាលពីត្រីមាសទី៣ក្នុងឆ្នាំ២០២២ដែលមានការថយចុះ៣១%ដោយសារកង្វះខាតការផ្គត់ផ្គង់បន្ទះឈីបបណ្ដាលឲ្យសង្វាក់ផលិតកម្មមានការយឺតយ៉ាវ៕
