Daily News Sharing

លោកGautamAdaniបានដណ្តើមតំណែងជាមហាសេដ្ឋីកំពូលទី១នៅតំបន់អាស៊ីត្រឡប់មកវិញ

35

Bloomberg Billionaires បានបង្ហាញឱ្យដឹងលោក Gautam Adani បានដណ្តើមតំណែងជាមហាសេដ្ឋីកំពូលទី១នៅតំបន់អាស៊ីត្រឡប់មកវិញ បន្ទាប់ពីបានរបូតតំណែងនេះទៅឱ្យលោក Mukesh Ambani កាលពីឆ្នាំមុន។នេះ បើ យោង តាម ប្រភព ឲ្យដឹងពីCNN ។
មហាសេដ្ឋីឥណ្ឌា លោក Gautam Adani ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Adani Group មានទ្រព្យសម្បត្តិសរុបចំនួន៩៧,៦ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៥ ខែមករា ដែលធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីកំពូលទី១២ នៅលើពិភពលោកនិងកំពូលទី១នៅតំបន់អាស៊ី។ក្រុមអ្នកតាមដានបានលើកឡើងថាទ្រព្យសម្បត្តិសុទ្ធរបស់លោកGautamAdaniបានកើនឡើងជាង១៣ពាន់លានដុល្លារក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះដែលអនុញ្ញាតឱ្យលោក Adaniបានវ៉ាដាច់លោកMukeshAmbaniដើម្បីដណ្តើមយកតំណែងជាមហាសេដ្ឋីធំបំផុតទី១របស់ទ្វីបអាស៊ីត្រឡប់មកវិញ។

Middle Content


ចំណែក លោក Ambani ដែលជាប្រធានក្រុមហ៊ុន Reliance Industries បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបចំនួន៩៧ពាន់លានដុល្លារ។ទ្រព្យសម្បត្តិរបស់លោក Adani ទើបតែបានកើនឡើងខ្លាំងនាពេលថ្មីៗនេះប៉ុណ្ណោះ ខណៈកាលពីឆ្នាំមុនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌារូបនេះ បានដាំក្បាលចុះយ៉ាងគំហុកបន្ទាប់ពីក្រុមហ៊ុនរបស់លោកត្រូវបានក្រុមហ៊ុនស្រាវជ្រាវអាមេរិក Hindenburg Research ធ្វើការចោទប្រកាន់ ពីបទឆបោកភាគហ៊ុននិងរៀបគម្រោងការណ៍ក្លែងបន្លំគណនេយ្យ ។
ជាលទ្ធផលនៃការពិនិត្យពិច័្ចយដែលបានអនុវត្តតាមបទចោទប្រកាន់ខាងលើ ទ្រព្យសម្បត្តិរបស់លោក Adani បានធ្លាក់ចុះយ៉ាងគំហុក ដែលបានធ្វើឱ្យលោកធ្លាក់មកនៅជាមហាសេដ្ឋីកំពូលទី២ប្រចាំតំបន់អាស៊ី កាលពីឆ្នាំ២០២៣កន្លងទៅ។ទោះជាយ៉ាងនេះក្តីភាគហ៊ុន Adani Group បានហក់ឡើងថ្លៃក្នុងសប្តាហ៍នេះបន្ទាប់ពីតុលាការកំពូលរបស់ប្រទេសឥណ្ឌាបានបញ្ជាឱ្យនិយតករបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនឱ្យបានឆាប់រហ័ស និងបានអះអាងថាយើងមិនចាំបាច់បើកការស៊ើបអង្កេតទៅលើក្រុមហ៊ុននេះបន្តទៅទៀតនោះឡើយ៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş