Daily News Sharing

មហាសេដ្ឋីElon Muskចេញមុខទាត់ចោល ជុំវិញការប្រើប្រាស់គ្រឿងញៀនខុសច្បាប់

33

Middle Content

សារព័ត៌មានTelegraphបានឲ្យដឹងថាមហាសេដ្ឋីមានដាច់គេលើលោក ElonMuskលើភពផែនដីនេះបានចេញមុខទាត់ចោលរាល់ព័ត៌មានជុំវិញការចោទប្រកាន់ លើរូបលោកថាបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងបង្កឲ្យកើតមានជាភាពចលាចល នៅក្នុងក្រុមហ៊ុនTeslaនិងSpaceX។
មេធាវីរបស់ Elon Musk លោក Alex Spiro បានលើកឡើងថា កូនក្ដីរបស់លោកតែងតែធ្វើការពិនិត្យរកមើលសារធាតុញៀនជាញឹកញាប់នៅក្រុមហ៊ុនSpaceX ហើយមិនដែលរកឃើញពី ភាពវិជ្ជមាននៃការប្រើប្រាស់គ្រឿងញៀនម្ដងណាឡើយ។ទោះជាមានការអះអាងបែបនេះក្ដី។ប៉ុន្តែកាលពីឆ្នាំ២០១៨មហាសេដ្ឋីកំពូលអ្នកមានដាច់គេលើលោករូបនេះបានធ្វើឲ្យមហាជនមានភាពភ្ញាក់ផ្អើលជាខ្លាំងដោយសាររូបលោកបានជក់កញ្ឆាអំឡុងពេលផ្ដល់កិច្ចសម្ភាសន៍មួយហើយរូបភាពនោះបានចែកចាយពាសពេញបណ្ដាញសង្គម។គួររំលឹកឲ្យដឹងថាកាលពីថ្ងៃទី៧ ខែមករាWSJបានចេញផ្សាយថាលោកElonMuskបានកំពុងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ព្រោះដំណឹងមួយនេះហើយអាចធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេយ៉ាងខ្លាំង៕

Footer Content