លោកបណ្ឌិតហោសេរីវឌ្ឍន៍អបអរសាទរអ្នកឧកញ៉ាគិតម៉េងសម្រាប់ការសម្ពោធជាផ្លូវការនៃវេទិកា”RGX”
លោកបណ្ឌិតហោសេរីវឌ្ឍន៍ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគិននវានុវត្តន៍និងអភិវឌ្ឍន៍“IDI”និងក្រុមហ៊ុនអាយឌីឃែភីថលម.ក“IDC”ចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះអ្នកឧកញ៉ាគិតម៉េងប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបសម្រាប់ការសម្ពោធជាផ្លូវការនៃវេទិកា”RGX” ដោយប្រើបច្ចេកវិទ្យា BlockchainនិងFintechក្នុងវិស័យមូលបត្រ។នេះគឺជាអាជីវកម្មលើកទី១នៅក្នុងប្រទេសកម្ពុជានិងជាអាជីវកម្មដែលមានសក្តានុពលធំទី១ក្នុងឆ្នាំ២០២៤នេះផងដែរ។ការច្នៃប្រឌិតបន្ថែមទៀតនៅក្នុងBlockchainនេះនឹង ដើរតួ នាទី យ៉ាង សំខាន់ ក្នុង កិច្ច ខិតខំ ប្រឹងប្រែងដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។បច្ចេកវិទ្យាហិរញ្ញវត្ថុ(FinTech)មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។ជាពិសេសនៅក្នុងការទូទាត់និងការផ្ទេរប្រាក់តាមឌីជីថល។

ជាមួយនឹងការផ្លាស់ប្តូរដ៏អស្ចារ្យនេះប្រទេសកម្ពុជាបាននិងកំពុងតាមទាន់ការខិតខំប្រឹងប្រែងផ្នែកឌីជីថលនិងបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ខ្លួន។វិបត្តិជំងឺកូវីដ១៩ ត្បិតវាបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក តែវាបានជំរុញ និងពន្លឿននិន្នាការក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះហើយប្រព័ន្ធសេដ្ឋកិច្ចជាច្រើនបានផ្លាស់ប្តូរទៅរកប្រតិបត្តិការដោយគ្មានសាច់ប្រាក់។“ដូចដែលអាចឃើញនាពេលបច្ចុប្បន្ននេះការទទួលយកfintechដូចជាកម្មវិធីដឹកជញ្ជូនអាហារ/ទំនិញក៏ដូចជាការទទួលយកជាទូទៅនៃការទូទាត់តាមអេឡិចត្រូនិក និងតាមឌីជីថលនៅក្នុងប្រទេសត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ដើម្បីកែលម្អសេវាកម្មរបស់ពួកគេក៏ដូចជាលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា”៕
