បានលាតត្រដាងបញ្ជីប្រទេសរាប់សិបដែលអញ្ជើញលោកប្រធានាធិបតីពូទីនមកទស្សនកិច្ច

ប្រធានាធិបតីVladimirPutinទំនងជានឹងធ្វើទស្សនកិច្ចក្រៅប្រទេសជាច្រើននៅឆ្នាំ២០២៤ហើយមេដឹកនាំរុស្ស៊ីបានទទួលការអញ្ជើញពីប្រទេសរាប់សិប។យោងតាមទីភ្នាក់ងារសារព័ត៌មានTassវិមានក្រឹមឡាំងមិនទាន់បានប្រកាសអំពីកាលវិភាគនៃដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីរុស្ស៊ីនៅឡើយទេ។លោកPutinធ្លាប់បានចែករំលែកអំពីលទ្ធភាពនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជាមិត្តជាមួយរុស្ស៊ីនៅឆ្នាំ២០២៤ថា “ខ្ញុំមិនច្រានចោលទេ។ប៉ុន្តែខ្ញុំមិនមានផែនការណាមួយទេរហូតមកដល់ពេលនេះ”។ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះប្រធានាធិបតីរុស្ស៊ីបានទទួលការអញ្ជើញទៅបំពេញទស្សនកិច្ចពីប្រទេសប្រេស៊ីល ប៊ូរុនឌី អ៊ីរ៉ង់ អ៊ីរ៉ាក់ កូរ៉េខាងជើង គុយបា ម៉ុងហ្គោលី ថៃ តួកគី និងប្រទេសជាច្រើនទៀត។
នៅឆ្នាំ២០២៤លោកPutinអាចចូលរួមក្នុងព្រឹត្តិការណ៍មួយចំនួនដូចជាកិច្ចប្រជុំកំពូលG20 ដែលនឹងប្រារព្ធឡើងនៅប្រទេសប្រេស៊ីលក្នុងខែវិច្ឆិកា និងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC) ដែលនឹងត្រូវប្រារព្ធធ្វើនៅប្រទេសប៉េរូ។
រុស្ស៊ី ក៏ កំពុង កាន់ តំណែង ជា ប្រធាន ប្តូរវេន នៃ ក្រុម BRICS នៅ ឆ្នាំ នេះ ហើយ កិច្ចប្រជុំ កំពូល របស់ ក្រុម នឹង ធ្វើ ឡើង នៅ ទីក្រុងKazan។លើសពីនេះ កិច្ចប្រជុំកំពូលនៃរដ្ឋឯករាជ្យ(CIS)ក៏នឹងប្រព្រឹត្តទៅនៅប្រទេសរុស្ស៊ីផងដែរ។
នៅឆ្នាំ២០២៣ប្រធានាធិបតីរុស្ស៊ីបានទៅបំពេញទស្សនកិច្ចនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ចិន កាហ្សាក់ស្ថាន បេឡារុស អារ៉ាប់រួម (UAE) និងអារ៉ាប៊ីសាអូឌីត៕
