Daily News Sharing

ូបិយប័ណ្ណរបស់ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ីនឹងល្អប្រសើរជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៤

31

 

Middle Content

យោងតាមធនាគារStandardCharteredបានចេញផ្សាយថារូបិយប័ណ្ណរីងហ្គីតម៉ាឡេស៊ី (MYR)និងរូបិយប័ណ្ណរូពីឥណ្ឌូណេស៊ី (IDR) ត្រូវបានគេរំពឹងថានឹងមានភាពល្អប្រសើរជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៤ដោយឈរលើមូលដ្ឋានដែលមានអត្ថប្រយោជន៍ពីភាពផ្ទុយគ្នានៃគោលនយោបាយរូបិយវត្ថុ។យោងតាមរបាយការណ៍ស្រាវជ្រាវសកលលោករបស់ធនាគារនោះដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះទាក់ទងនឹងប្រតិបត្តិការរូបិយប័ណ្ណ បានឱ្យដឹងថា រូបិយប័ណ្ណរូពីឥណ្ឌូនេស៊ី និងរូបិយប័ណ្ណរីងហ្គីតម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងមានភាពល្អប្រសើរជាងមុន ហើយរូបិយប័ណ្ណប៉េសូរបស់ហ្វីលីពីននឹងមានភាពមិនល្អប្រសើរ។ ទន្ទឹមនឹងនេះដែរ ធនាគារនោះមានភាពអព្យាក្រឹតទៅលើប្រាក់ដុល្លារសិង្ហបុរី (SGD) ប្រាក់បាតថៃ (THB) និងប្រាក់ដុងវៀតណាម (VND) ។

Footer Content