ខេត្តហ្លួងព្រះបាងជាទីកន្លែងដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោកដែលគួរទៅទស្សនានៅក្នុងឆ្នាំ២០២៤
ទីតាំងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូខេត្តហ្លួងព្រះបាង នៅភាគខាងជើងប្រទេសឡាវត្រូវបានចុះបញ្ជីក្នុងចំណោមគោលដៅទេសចរណ៍ចំនួន៥០នៅទូទាំងពិភពលោកសម្រាប់ឆ្នាំ២០២៤។នេះបើតាមការលើកឡើងកាសែតTravelTimesរបស់ឥណ្ឌា។នេះគឺជាការចាប់ផ្តើមដ៏អស្ចារ្យសម្រាប់កម្មវិធីលើកកម្ពស់វិស័យទេសចរណ៍ឆ្នាំសម្រាប់ទស្សនាប្រទេសឡាវរបស់រដ្ឋាភិបាលឡាវដែលមានគោលបំណងនាំភ្ញៀវទេសចរបរទេសឱ្យទៅទស្សនាប្រទេសនោះកាន់តែច្រើនឡើងដែលបានកំណត់គោលដៅភ្ញៀវទេសចរយ៉ាងតិច៤,៦លាននាក់នៅក្នុងឆ្នាំ២០២៤។ដោយស្ថិតនៅចំណាត់ថ្នាក់លេខ១១ខេត្តហ្លួងព្រះបាងដែលមានប្រាសាទព្រះពុទ្ធសាសនាទីផ្សាររស់រវើក និងទេសភាពទន្លេមេគង្គ គឺពិតជាកន្លែងសម្រាប់ការសម្រាកលំហែ។

ប្រជាជនក្នុងស្រុកក៏ត្រូវបានណែនាំផងដែរសម្រាប់កិច្ចខិតខំប្រឹងប្រែងអភិរក្សដែលដឹកនាំដោយសហគមន៍ការងារបើកការដ្ឋានសាងសង់តំបន់អេកូទេសចរណ៍ ក៏ដូចជានិរន្តរភាពនិងការធ្វើដំណើរប្រកបដោយបរិយាប័ន្ន។
កាលពីឆ្នាំមុន ខេត្តហ្លួងព្រះបាងបានទទួលពានរង្វាន់ទេសចរណ៍ចំនួន១២ ក្រោមប្រធានបទស្តង់ដារទេសចរណ៍អាស៊ាន។វាជាខេត្តមួយក្នុងចំណោមខេត្តដែលល្បីបំផុតនៅក្នុងប្រទេសឡាវនិងជាទីពេញនិយមកំពូលរបស់ភ្ញៀវទេសចរដោយសារតែទីតាំងមាត់ទន្លេប្រាសាទចាស់ៗនិងពិធីបុណ្យប្រពៃណីតាមដងផ្លូវ និងទេសភាពដ៏ស្រស់ស្អាត។សង្កាត់វ័យចំណាស់របស់ទីក្រុងនេះត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ១៩៩៥ ដោយអង្គការយូណេស្កូ ដែលបានចាត់ទុកថាជាស្ថាបត្យកម្មរខាងវប្បធម៌និងស័ក្ដិសមក្នុងការការពារដោយអង្គការសហប្រជាជាតិ។ទិសដៅផ្សេងទៀតនៅលើតារាងរបស់កាសែត Travel Times នោះ រួមមានទីក្រុងបុរាណហួយអាន ទីក្រុងហាឡុងបេយ និងខេត្តសាប៉ា (វៀតណាម) ឧទ្យានជាតិ Jasper (កាណាដា) ទីក្រុងប៉ូតូហ្វីណូ (អ៊ីតាលី) ទីក្រុងហ្វេហ្ស (ម៉ូរ៉ុកូ) និងទីក្រុងក្យូតូ (ជប៉ុន)៕
