មហាយក្សចិនកំពុងសាងសង់ស្ពានឆ្លងកាត់សមុទ្រដ៏វែងបន្ថែមមួយទៀត

ប្រទេស ចិន បានសង់ ស្ពាន Shuangyumen ដែល មាន គម្លាត រវាង បង្គោលស្ពានដ៏វែង ជាងគេបំផុត ក្នុងប្រទេសចិនដែលតភ្ជាប់ កោះ ចំនួន ២ នៅ ក្នុង ខេត្ត Zhejiang។នេះបើតាមឲ្យដឹងពីCGTN។
ឥឡូវនេះស្ពាន Shuangyumen ស្ថិត ក្នុង ដំណាក់កាល សាងសង់ បង្គោល នៅ លើ សមុទ្រ ។ ស្ពាន នេះ តភ្ជាប់ ពី កោះ Liuheng និងកោះ Fodu របស់ ទីក្រុង Zhoushan ក្នុងខេត្ត Zhejiang ភាគខាង កើត នៃប្រទេស ចិន ។
សំណង់ នេះ មាន គម្លាត រវាងបង្គោលស្ពាន (Main span)រហូត ដល់ទៅ១៨,១៨គីឡូម៉ែត្រហើយ គ្រោង នឹង ស្ថាបនា ឱ្យបានរួច រាល់នៅ ត្រឹមឆ្នាំ២០២៧ ខណៈ ដែល គ្រឹះ ត្រូវ បាន សាងសង់រួច រាល់ កាល ពី ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣។ក្រោយ ពី ត្រូវ បាន ស្ថាបនា រួច រាល់ ជា ស្ថាពរ និង បើកដាក់ ឱ្យ ប្រើ ប្រាស់ស្ពាន នេះ នឹង ជួយ បង្កើន ការ តភ្ជាប់ ទៅ ខាង ក្រៅ របស់ បណ្ដា កោះនៅ ក្នុងទីក្រុងZhoushan។ជាមួយគ្នានេះ បន្ទាប់ពីស្ពាន Shuangyumenត្រូវបានបើកឱ្យធ្វើចរាចរណ៍នោះវានឹងធ្វើឱ្យស្ថានភាពចរាចរណ៍ នៅលើកោះភាគខាងត្បូងនៃទីក្រុងZhoushanមានភាពប្រសើរឡើង។
ស្ពាន ឆ្លងកាត់សមុទ្រ លំដាប់ ថ្នាក់ពិភពលោក មួយនេះ គឺជា ផ្នែក មួយនៃ គម្រោង ផ្លូវ ហាយវេនិង ស្ពាន Ningbo-Zhoushan Port Liuheng។
ក្រុមអ្នកជំនាញឧស្សាហកម្មបានលើកឡើងថាការវិនិយោគនិងការសាងសង់គម្រោងដឹកជញ្ជូនធំៗគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការពង្រីកតម្រូវការក្នុងស្រុកនិងស្ថិរភាពកំណើនហើយវាមានតួនាទីក្នុងការស្ថាបនា និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕
