មហាសេដ្ឋីMarkZuckerbergលក់ភាគហ៊ុនបានលុយជាង៤០០លានដុល្លារ

រយៈពេល២ខែចុងក្រោយនៃឆ្នាំ២០២៣មហាសេដ្ឋីអាមេរិកលោកMarkZuckerbergបានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Meta Platforms ប្រមាណ ១,២៨លានហ៊ុនសរុបជាទឹកប្រាក់បានប្រហែល៤២៨លានដុល្លារអាមេរិក។
សារព័ត៌មានBloombergបានបង្ហាញថាមេធំFacebookចាប់ផ្ដើមលក់ភាគហ៊ុនជារៀងរាល់ថ្ងៃ ពីថ្ងៃទី១ ខែវិច្ឆិកា រហូតដល់ថ្ងៃដាច់ឆ្នាំតែម្ដង ហើយការលក់ម្ដងៗគឺទទួលបានទឹកប្រាក់ជាមធ្យម ១០,៤លានដុល្លារ។
Mark Zuckerberg ទើបនឹងសម្រេចចិត្តលក់ភាគហ៊ុនរយៈពេល ២ខែចុងក្រោយនៃឆ្នាំ២០២៣ ប៉ុណ្ណោះ បន្ទាប់ពីខកខានលក់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារកាលនោះ តម្លៃហ៊ុនរបស់ Facebook បានធ្លាក់ដល់ចំណុចទាបបំផុត។បើតាមឲ្យដឹងពីគេហទំព័រ Bloomberg Billionaires Indexបច្ចុប្បន្នលោកMark Zuckerberg មានចំណែកភាគហ៊ុនគ្រប់គ្រងប្រហែល១៣%និងមានទ្រព្យសម្បត្តិសរុបប្រមាណ១២៥ពាន់លានដុល្លារក្លាយជាមហាសេដ្ឋីមានបំផុតលើលោកទី៧ ៕
