ធនាគារកាថេរបស់តៃប៉ិវត្តមាននៅកម្ពុជា
ធនាគារ កា ថេ យូ ណៃ ធី ត Cat hay United Bank ( Cam bo d i a ) Cor p ) បាន ឱ្យ ដឹង ថា ចំនួន ពាណិជ្ជករ ដែល ប្រើប្រាស់ សេវា ទូទាត់ប្រាក់ រៀល ខ្មែរ K H QR បាន កើន ឡើង ដល់ ប្រហែល ៤ ០ ០ ០ នាក់ នៅ ក្នុង ប្រទេស កម្ពុជា ។ នេះបើតាមការចេញផ្សាយT a i p e i Time s។
ធនាគារ កា ថេ យូ ណៃ ធី ត បាន ពង្រីក វត្តមាន របស់ ខ្លួន យ៉ាង ស៊ី ជម្រៅ នៅ ក្នុង ប្រទេស កម្ពុជា ក្នុងរយៈពេល មួយ ទសវត្សរ៍ កន្លងមក នេះ ។ ក្នុងរយៈពេល ប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះ ធនាគារ បាន អនុវត្ត តាម គោលដៅ របស់ គ្រុប មេ របស់ ខ្លួន ក្នុង ការ លើក ក ម្ពស់ សេវា ធនាគារ ដល់ អតិថិជន នៅ ក្នុង ប្រទេស កម្ពុជា តាមរយៈ ហិរញ្ញវត្ថុ ឌី ជី ថល ខណៈ ដែល ខ្លួន ខិតខំ ពង្រឹង បទពិសោធន៍ ឌី ជី ថល សម្រាប់ អ្នក ដែល ប្រើប្រាស់ សេវាកម្ម ហិរញ្ញវត្ថុ របស់ ខ្លួន ។

ចំនួន ប្រជាជន ដែល ប្រើប្រាស់ ប្រព័ន្ធ ទូទាត់ និង ប្រតិបត្តិការ បាគង ចាប់តាំង ពី រដ្ឋាភិបាល កម្ពុជា បាន ដាក់ ឱ្យ ដំណើរការ នៅ ឆ្នាំ ២ ០ ២ ០ បាន កើន ឡើង ដល់ ៧ , ៩ លាន នាក់ ឬ ប្រហែល ពាក់កណ្តាល នៃ ចំនួន ប្រជាជន របស់ ប្រទេស កម្ពុជា ដែល ជា សញ្ញា នៃ ការ កើន ឡើង នូវ តម្រូវ ការ សេវា ទូទាត់ តាម ប្រព័ន្ធ ឌី ជី ថល ។ ធនាគារ កា ថេ យូ ណៃ ធី ត កាលពី ខែកុម្ភៈ ឆ្នាំមុន បាន បើក ដំណើរការ កម្មវិធី ធនាគារ តាម ទូរស័ព្ទ ចល័ត ថ្មី មួយ ដែល មានឈ្មោះ ថា m Banking ដែល រួម បញ្ចូលជាមួយ ប្រព័ន្ធ បាគង ដែល បាន ក្លាយ ជា ធនាគារ តៃ វ៉ាន់ ដំបូង គេ នៅ ក្នុង ប្រទេស កម្ពុជា ដែល អនុញ្ញាត ឱ្យ អតិថិជន បើក គណនី ឌី ជី ថល ជាមួយនឹង ការ ចូល ប្រើប្រាស់ ប្រព័ន្ធ ទូទាត់ និង ការផ្ទេរ ប្រាក់ ដែល គាំទ្រ ដោយ រដ្ឋ ។ ធនាគារ កា ថេ យូ ណៃ ធី ត បាន ឱ្យ ដឹង ថា សាខា នៅ កម្ពុជា របស់ ខ្លួន បាន ដំណើរការ សេវា ប្រាក់ បញ្ញើ ច្រើនជាង ៦ ០ ០ ០ ជាមធ្យម ក្នុង មួយ ខែ កាលពីឆ្នាំមុន ដែល បង្ហាញ ថា មាន តម្រូវ ការ ពិតប្រាកដ សម្រាប់ សេវាកម្ម ។ កាលពី ខែ តុលា ឆ្នាំមុន ខ្លួន បាន ពង្រីក យ៉ាង ខ្លាំង នូវ ចំនួន ចំណុច សេវា សម្រាប់ កា រដាក់ ប្រាក់ និង ដកប្រាក់ នៅ កម្ពុជា ដល់ ១ ៥ ០ ០ ០ ដោយ ចាប់ដៃ គូ ជាមួយ ក្រុមហ៊ុន True Money ដែល ជា ក្រុមហ៊ុន បច្ចេកវិទ្យា ហិរញ្ញវត្ថុ ឈាន មុខ គេ នៅ អាស៊ី អាគ្នេយ៍ ក្នុង គោលបំណង បំពេញ តម្រូវ ការ អតិថិជន ក្នុងស្រុក សម្រាប់ សេវាកម្ម សន្សំ និង ដកប្រាក់ ។
ធនាគារ ក៏បាន ប្តេជ្ញា ចិត្ត ក្នុង ការ ផ្តល់ នូវ សមត្ថភាព ទូទាត់ប្រាក់ K H QR នៅ ក្នុង ប្រទេស កម្ពុជា ។ K H QR គឺជា ប្រព័ន្ធ QR កូ ដ សម្រាប់ ការ ទូទាត់ លក់រាយ ក្នុង ប្រទេស កម្ពុជា ។ ធនាគារ បាន ឱ្យ ដឹង ថា ចំនួន ពាណិជ្ជករ ដែល ប្រើប្រាស់ សេវា ទូទាត់ប្រាក់ K H QR បាន កើន ឡើង ដល់ ប្រហែល ៤ ០ ០ ០ នាក់ ដោយ បន្ថែម ថា ខ្លួន នឹង បន្ត កិច្ច ខិតខំ ប្រឹងប្រែង របស់ ខ្លួន ក្នុង ការ ផ្តល់ លទ្ធភាព ទទួល បាន សាច់ប្រាក់ ពេញលេញ ដល់ ពាណិជ្ជករ ។ លោក យែ ចាន់ ហាវ ( Y e h Z h an – h a o) ប្រធាន ធនាគារ កា ថេ យូ ណៃ ធី ត (ខេ ម បូ ឌា) មាន និយាយ ថា ដោយសារ មានឱកាស ជោគជ័យ ក្នុង អាជីវកម្ម ទូទាត់ ក្នុង អា ស៊ាន ធនាគារ មាន គោលបំណង អភិវឌ្ឍ សេវា ធនាគារ សម្រាប់ អតិថិជន ដើម្បី ពង្រីក មូលដ្ឋាន អតិថិជន របស់ ខ្លួន និង ផ្សព្វផ្សាយ បន្ថែម លើ សេវាកម្ម “ m Banking ” តាម អន ឡា ញ របស់ ខ្លួន ។
លោក យែ បាន និយាយ ថា លើស ពី នេះ ធនាគារ នឹង បន្ត រក្សា ស្មារតី “ ក្រុម មួយ ធនាគារ មួយ ( One Team , One Bank )” ពង្រីក កា រដាក់ ពង្រាយ ហេ ដ្ឋា រចនា ស ម្ព័ន្ធ ឌី ជី ថល របស់ ខ្លួន និង ពង្រឹង ការ រួមបញ្ចូល បណ្តាញ លក់ របស់ ខ្លួន នៅ ក្នុង ប្រទេស កម្ពុជា ។
ធនាគារ សង្ឃឹម ថា នឹង សហការ ជាមួយ ដៃ គូភាគី ទីបី ផ្សេងទៀត ដើម្បី កែ លម្អ សេវាកម្ម របស់ ខ្លួន និង ជួយ ធនាគារ ឱ្យ ទទួលយក អតិថិជន ក្នុងស្រុក បន្ថែម ទៀត ជាមួយនឹង សេវាកម្ម ហិរញ្ញវត្ថុ ឌី ជី ថល ។
ធនាគារ បាន ឱ្យ ដឹង ថា ខ្លួន មាន គោលបំណង ផ្តល់ សេវា ធនាគារ ដល់ អតិថិជន ដែល មានគុណ ភាព ខ្ពស់ បំផុត និង ដំណោះស្រាយ ហិរញ្ញវត្ថុ ឌី ជី ថល នៅ អាស៊ី អាគ្នេយ៍ ៕
