Daily News Sharing

វៀតណាមស្វែងយល់អំពីសក្ដានុពលសម្រាប់ការវិនិយោគនៅកម្ពុជា

60

លោកស៊ុនចាន់ថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកNguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជានារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះលោកស៊ុន ចាន់ថុល បានជម្រាបជូនអំពីកិច្ចការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចការងារវិនិយោគ រវាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាជាមួយវិស័យឯកជន។លោកឧបនាយករដ្ឋមន្ត្រីបានបន្តថាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអាចដើរតួនាទីសម្របសម្រួលរៀបចំឱ្យវិនិយោគិនកម្ពុជា និងវិនិយោគិនពីបណ្ដាប្រទេសនានាអាចជួបគ្នា ដើម្បីជជែកពិភាក្សាស្វែងយល់ពីសក្ដានុពលផ្សេងៗក្នុងការវិនិយោគផងដែរ។ ក្នុងន័យនេះលោកឧបនាយករដ្ឋមន្ត្រីនឹងពិនិត្យលទ្ធភាព ឱ្យវិនិយោគិនពីប្រទេសទាំង២អាចជួបជជែកពិភាក្សាដើម្បីស្វែងយល់ពីឱកាសវិនិយោគរវាងគ្នានិងគ្នាផងដែរ។ក្នុងជំនួបនាឱកាសនោះដែរ ភាគីទាំង២បានពិភាក្សាគោលបំណងជំរុញការវិនិយោគនិងពាណិជ្ជកម្ម ព្រមទាំងជជែកពិភាក្សាលើការពិនិត្យរៀបចំឱ្យវិនិយោគិនកម្ពុជានិងវិនិយោគិនវៀតណាមអាចជួបជជែកពិភាក្សាការងារនិងស្វែងយល់អំពីសក្ដានុពលសម្រាប់ការវិនិយោគក្នុងប្រទេសទាំង២។

Middle Content

ឆ្លៀតនាឱកាសនោះឯកអគ្គរដ្ឋទូត បានថ្លែងការអបអរសាទរជូនដល់លោកឧបនាយករដ្ឋមន្ត្រី ដែលទទួលបានការតែងតាំងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះឯកអគ្គរដ្ឋទូតបានបង្ហាញក្ដីរំពឹងថាប្រទេសទាំង២នឹងអាចជំរុញការវិនិយោគនិងពាណិជ្ជកម្មរវាងគ្នាបន្ថែមទៀតហើយលោកក៏បង្ហាញទិសដៅចង់ឱ្យមានវិនិយោគិនកម្ពុជាចូលទៅវិនិយោគនៅប្រទេសវៀតណាម៕

 

Footer Content