សិង្ហបុរីដំឡើងពន្ធលើទំនិញនិងសេវាកម្ម

ប្រទេសសិង្ហបុរីបានដំឡើងពន្ធលើទំនិញនិងសេវាកម្មរបស់ខ្លួន(GST)ពី ៨%ទៅ៩%កាលពីថ្ងៃទី១ខែមករា។ការដំឡើងថ្លៃ GST បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាជនសិង្ហបុរី និងហាងលក់សៀវភៅជាច្រើនព្រមទាំងអ្នកចែកចាយផ្នែកសិល្បៈ និងក្រុមហ៊ុនរោងភាពយន្តក្នុងបរិបទនៃអតិផរណាខ្ពស់។យោងតាមកាសែត StraitsTimesបានឱ្យដឹងថាប្រជាជននឹងផ្តល់អាទិភាពទៅលើការកាត់បន្ថយការចំណាយដែលមិនសំខាន់នៅក្នុងការចំណាយថវិការបស់ពួកគេ។
អ្នកលក់សៀវភៅដែលកំពុងតែតស៊ូជាមួយនឹងការថយចុះប្រាក់ចំណេញបន្ទាប់ពីការកើនឡើងថ្លៃជួល និងថ្លៃបោះពុម្ពជាច្រើនឆ្នាំមកហើយនោះ កំពុងមានការបារម្ភបំផុតអំពីការដំឡើងថ្លៃGST។ភ្នាក់ងារលក់សិល្បៈឯករាជ្យក្នុងប្រទេសសិង្ហបុរីក៏មានការព្រួយបារម្ភអំពីទស្សនវិស័យសេដ្ឋកិច្ចដ៏ត្រជាក់នេះផងដែរ។នៅក្នុងសុន្ទរកថាស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២៤ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានប្តេជ្ញាថានឹងសាងសង់លំនៅដ្ឋានសាធារណៈដែលមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានសម្រាប់ប្រជាជនសិង្ហបុរី ដើម្បីលើកកម្ពស់គ្រួសារដែលមានប្រាក់ចំណូលទាប និងក្រុមងាយរងគ្រោះ និងការថែទាំប្រជាជនដែលមានវ័យចំណាស់។យោងតាមលោក លី បានឱ្យដឹងថា ប្រទេសសិង្ហបុរីបានធ្វើឱ្យមានកំណើន ១,២% នៅក្នុងឆ្នាំនេះ ហើយផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានគេរំពឹងថានឹងកើនឡើងពី ១% ទៅ ៣% នៅក្នុងឆ្នាំ២០២៤ ដោយលោក លី បាននិយាយថា អតិផរណានឹងសង្ឃឹមថានឹងធ្លាក់ចុះបើទោះបីជាវាអាស្រ័យទៅលើបរិយាកាសខាងក្រៅក៏ដោយ៕
