Daily News Sharing

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ៖មានយានជំនិះប្រមាណ ៨៤.០០០ គ្រឿងឆ្លងល្បឿនលឿន

34

មន្ត្រី ជាន់ខ្ពស់ ម្នាក់ បាន អោយ ដឹង កាលពី ថ្ងៃអង្គារ ថា មាន យានជំនិះ ប្រមាណ ៨ ៣ , ៩ ០ ០ គ្រឿង បាន ធ្វើដំណើរ លើ ផ្លូវ ល្បឿន លឿន ភ្នំពេញ – ព្រះ សី ហ នុក្នុង ឱកាស បុណ្យចូលឆ្នាំ ថ្មី ដែល បាន ចាប់ផ្តើម ពី ថ្ងៃសៅរ៍ ដល់ ថ្ងៃ ច័ន្ទ ។ នេះបើតាមX in h u a ។

Middle Content


លោក ហ៊ា ង សុធា យុទ្ធ អ្នកនាំពាក្យ និង ជា អគ្គនាយក បច្ចេកវិទ្យា និង ទំនាក់ទំនង សាធារណៈ នៃ ក្រសួងសាធារណការ និង ដឹកជញ្ជូន បាន និយាយ ថា កាលពី ថ្ងៃសៅរ៍ មាន យានជំនិះ ចំនួន ២ ១ , ៩ ០ ០ គ្រឿង បាន បើកបរ នៅ លើ ផ្លូវ ល្បឿន លឿន ថ្ងៃអាទិត្យ ប្រមាណ ២ ៨ , ៩ ០ ០ គ្រឿង និង នៅ ថ្ងៃ ច័ន្ទ មាន ប្រមាណ ៣ ៣ , ១ ០ ០ គ្រឿង ។ លោក បាន ប្រាប់ X in h u a ថា “ យា ន្ត ជំនិះ ជាច្រើន បាន ធ្វើដំណើរ លើ ផ្លូវ ល្បឿន លឿន ក្នុង អំឡុង ពេលថ្ងៃ ឈប់ សម្រាក ហើយ នេះ បង្ហាញ ថា ផ្លូវ ល្បឿន លឿន នេះ គឺជា ផ្លូវ ដែល មាន សក្តានុពល សម្រាប់ សេដ្ឋកិច្ច ទេសចរណ៍ និង ពាណិជ្ជកម្ម ” ។ « ដោយ មានផ្លូវ ល្បឿន លឿន ក្រុង ព្រះ សី ហ នុ បាន ក្លាយ ជា ទីតាំង ទាក់ទាញ ទេសចរណ៍ » ។ វិនិយោគ ដោយ សាជីវកម្ម ថ្នល់ និង ស្ពាន ចិន (CRBC) ក្នុង ទឹកប្រាក់ ចំនួន ២ ពាន់ លាន ដុល្លារ ផ្លូវ ល្បឿន លឿន ប្រវែង ១ ៨ ៧ គីឡូម៉ែត្រ តភ្ជាប់ ពី រាជធានី ភ្នំពេញ ទៅ ខេត្ត ព្រះ សី ហ នុ ។ ផ្លូវ ល្បឿន លឿន ត្រូវ បាន ដាក់ អោយ ប្រើប្រាស់ ជា ផ្លូវការ ក្នុង ខែវិច្ឆិកា ឆ្នាំ ២ ០ ២ ២ ។
យោង តាម ក្រុមហ៊ុន Cam bo d i a P P S H V Expressway Co ., L t d . ដែល ជា ប្រតិបត្តិ ករ គ្រប់គ្រង ផ្លូវ ល្បឿន លឿន ភ្នំពេញ – ព្រះ សី ហ នុ បាន អោយ ដឹង ថា មាន យានជំនិះ ជិត ៥ , ២ លាន គ្រឿង បាន ធ្វើដំណើរ លើ ផ្លូវ នេះ ក្នុង ឆ្នាំ ដំបូង នៃ កា រដាក់ អោយ ប្រើប្រាស់ ។ លោក បាន បន្ត ថា ផ្លូវ ល្បឿន លឿន នេះ បាន ដើរ តួនាទី យ៉ាងសំខាន់ ក្នុង ការ លើក ក ម្ពស់ ប្រសិទ្ធ ភាព នៃ ការធ្វើដំណើរ និង ប្រព័ន្ធ ដឹកជញ្ជូន ក្នុង ប្រទេស កម្ពុជា ហើយ វា ជា ផ្លូវ យុទ្ធសាស្ត្រ ក្នុង ការ ជំរុញ ការផ្លាស់ប្តូរ ពាណិជ្ជកម្ម ជាមួយ ប្រទេស ដទៃទៀត ។


លោក បាន បន្ថែម ថា ៖ « ការធ្វើដំណើរ លើ ផ្លូវ ល្បឿន លឿន បាន សន្សំសំចៃ ទាំង ប្រេង និង ពេលវេលា ហើយ មាន សុវត្ថិភាព ជាង ការធ្វើដំណើរ លើ ផ្លូវ ធម្មតា ។ លោក បាន គូស បញ្ជាក់ ទៀត ថា ផ្លូវ ល្បឿន លឿន គឺជា ផ្លែផ្កា នៃ កិច្ច សហប្រតិបត្តិការ ជិតស្និទ្ធ រវាង កម្ពុជា និង ចិន ក្រោម ក្របខណ្ឌ នៃ គំនិត ផ្តួចផ្តើម ខ្សែក្រវាត់ និង ផ្លូវ ។
ជាមួយនឹង គន្លង ពីរ សម្រាប់ ការ បើកបរ ក្នុង ទិសដៅ ផ្ទុយគ្នា រួម នឹង គន្លង សង្គ្រោះ បន្ទាន់ នៅ សងខាង យានជំនិះ នឹង អាច ធ្វើដំណើរ ទៅដល់ គោលដៅ ក្នុងរយៈពេល ២ម៉ោង តាមផ្លូវ ល្បឿន លឿន ជំនួស ឱ្យ រយៈពេល ៥ ម៉ោង នៅ លើ ផ្លូវជាតិ លេខ ៤ ៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş