Daily News Sharing

ថៃលើកលែងទិដ្ឋាការដើម្បីជំរុញវិស័យទេសចរណ៍

13

ក្រោមការកាន់ដំណែងជានាយករដ្ឋមន្ត្រីរបស់លោកសេដ្ឋា ថាវីស៊ីន រដ្ឋាភិបាលថៃបានពង្រីកគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសមួយចំនួនដែលរួមមានប្រទេសចិន កាហ្សាក់ស្ថាន តៃវ៉ាន់និងឥណ្ឌា។នេះចេញផ្សាយVNA។
គោលនយោបាយនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍របស់ខ្លួនរស់ឡើងវិញ។ជាពិសេសផ្តោតសំខាន់ទៅលើទីផ្សារដែលមានភាពយឺតយ៉ាវក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាត។ការលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរចិន រុស្ស៊ី និងកាហ្សាក់ស្ថាន ត្រូវបានប្រកាសកាលពីខែកញ្ញា ឆ្នាំមុន ហើយគ្រោងនឹងដំណើរការរយៈពេលប្រាំខែរហូតដល់ខែកុម្ភៈ ឆ្នាំនេះ។
កម្មវិធីបណ្ដោះអាសន្ននេះ អនុញ្ញាតឱ្យភ្ញៀវទេសចរចិន រុស្ស៊ី និងកាហ្សាក់ស្ថានអាចធ្វើដំណើរទៅកាន់ប្រទេសថៃដោយមិនបាច់សុំទិដ្ឋាការរហូតដល់៣០ថ្ងៃ។ អាជ្ញាធរទេសចរណ៍ថៃបានប៉ាន់ប្រមាណថា កម្មវិធីនេះនឹងបន្ថែមភ្ញៀវទេសចរថ្មីបានចំនួន ៧០០.០០០នាក់។ ស្ថិតិបានបង្ហាញថាប្រទេសថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរចិនប្រហែលពី ៤,០៤លាន ទៅ ៤,៤ លាននាក់ក្នុងឆ្នាំ២០២៣ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីឆ្នាំមុន។លើសពីនេះទៀត ការលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរឥណ្ឌា និងតៃវ៉ាន់ ត្រូវបានអនុម័តកាលពីចុងខែតុលាឆ្នាំមុនហើយមានប្រសិទ្ធភាពចាប់ពីខែវិច្ឆិកាឆ្នាំមុនរហូតដល់ខែឧសភាឆ្នាំនេះ។គម្រោងនេះអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីប្រទេសទាំងនោះចូលនិងស្នាក់នៅក្នុងប្រទេសថៃក្នុងរយៈពេលមិនលើសពី៣០ថ្ងៃ។ចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសថៃទទួលបានភ្ញៀវទេសចរឥណ្ឌាជាង ១,១៦លាននាក់ និងភ្ញៀវទេសចរតៃវ៉ាន់ចំនួន ៥២០.០០០នាក់។ ចំនួនភ្ញៀវទេសចរឥណ្ឌាសរុបសម្រាប់ឆ្នាំ២០២៣ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១,៥៥លាននាក់ ខណៈដែលចំនួនភ្ញៀវទេសចរតៃវ៉ាន់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៧០០.០០០នាក់។

Middle Content

គោលនយោបាយទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់ប្រទេសថៃក្នុងការជំរុញវិស័យទេសចរណ៍របស់ខ្លួនដែលជាការរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេស។កម្មវិធីលើកលែងទិដ្ឋាការសម្រាប់ជនជាតិជាក់លាក់ទាំងនោះ មានគោលបំណងបង្កើនចំនួនភ្ញៀវទេសចរ និងប្រាក់ចំណូលពីវិស័យទេសចរណ៍ ដែលជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត៕

Footer Content