ស្ត្រីដំបូងគេក្នុងលោកដែលមានទ្រព្យសម្បត្តិចំនួន ១០០ ពាន់លានដុល្លារ

លោកស្រីFrancoiseBettencourtMeyersដែលជាអ្នកស្នងមរតករបស់អាណាចក្រសម្រស់L’Orealបានក្លាយជាស្ត្រីដែលមានជាងគេបំផុតនៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិ១០០ពាន់លានដុល្លារ។
យោងតាមបញ្ជីរបស់មហាសេដ្ឋី Bloomberg Billionaire’s Index លោកស្រីBettencourtMeyersបានក្លាយជាស្ត្រីដំបូងគេនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិ១០០.១ពាន់លានដុល្លារ ដោយសារភាគហ៊ុន L’Oréal S.A កើនឡើងដល់តម្លៃកំណត់ត្រាកាលពីថ្ងៃទី២៨ខែធ្នូ។លោកស្រី Bettencourt Meyers(អាយុ៧០ឆ្នាំ)និងគ្រួសាររបស់លោកស្រីមានភាគហ៊ុនប្រហែល៣៥% នៃ L’Oréalដែលធ្វើឱ្យពួកគេក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងសាជីវកម្មដែលបង្កើតឡើងដោយជីតារបស់លោកស្រីក្នុងឆ្នាំ១៩០៩។លោកស្រីបានទទួលមរតករាប់សិបពាន់លានដុល្លារនិងទ្រព្យសម្បត្តិជាច្រើនទៀតដូចជាផ្ទះវីឡា បន្ទាប់ពីម្តាយរបស់លោកស្រី Liliane Bettencourt បានទទួលមរណភាពក្នុងឆ្នាំ២០១៧ ។ ជាមួយនឹងទ្រព្យសម្បត្តិ១០០ពាន់លានដុល្លារលោកស្រី Bettencourt Meyers បានក្លាយជាអ្នកមានបំផុតទី១២នៅលើពិភពលោក។
ត្រូវបានគេស្គាល់ថាជាមនុស្សឯកោលោកស្រី Bettencourt Meyers តែងតែចំណាយពេលពេញមួយថ្ងៃនៅផ្ទះអានសៀវភៅឬលេងព្យាណូ។ លោកស្រីបានបោះពុម្ពសៀវភៅពីរ។
ក្នុង បញ្ជី របស់ Bloomberg ស្ត្រី មាន បំផុត ទី ២ក្នុង ពិភពលោក បច្ចុប្បន្ន គឺ ស្ត្រី អាមេរិក Alice Walton។ ទ្រព្យសម្បត្តិ៧០ពាន់លានដុល្លាររបស់លោកស្រីបានមកពីមរតករបស់លោកស្រីពីចក្រភពលក់រាយ Walmart៕
