Daily News Sharing

កិច្ចព្រមព្រៀពាណិជ្ជកម្មសេរីនាំឱ្យមានការធ្លាក់ចុះនៃចំណូលពន្ធគយ

32

កម្ពុជា បាន មើលឃើញ ពី ការ ធ្លាក់ចុះ នៃ ការ ប្រមូល ចំណូល ពន្ធគយ និង រដ្ឋាករ ដោយសារ ការ អនុគ្រោះ ពន្ធ សម្រាប់ ប្រទេស ដៃគូ ដែល ជា សមាជិកនៃ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី ទ្វេភាគី និង ពហុភាគី ។
អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ ប្រមូល ចំណូល បាន ប្រមាណ ២ , ៨ ពាន់ លាន ដុល្លារ ក្នុងរយៈពេល ១ ១ ខែ ដំបូង ក្នុងឆ្នាំនេះ ធ្លាក់ចុះ ប្រមាណ ៤ ០ ០ លាន ដុល្លារ បើ ធៀប នឹង រយៈពេល ដូចគ្នា កាលពីឆ្នាំមុន ។ នេះបើតាមដឹងពីFibre 2 Fashion News Desk ( D S)។

Middle Content


លោកគុណ ញឹម អគ្គនាយក នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា បាន ចាត់ ទុក ការ ធ្លាក់ចុះ នៃ ចំណូល ពន្ធ ដោយសារ ការ អនុវត្ត កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី ទ្វេភាគី ។ លោក ត្រូវ បាន គេ ដកស្រង់ សម្តី ពី កាសែត ក្នុងស្រុក មួយ ថា សម្រាប់ វិ ស័ យ ផលិតកម្ម របស់ ប្រទេស ក៏បាន នាំ ឱ្យ មានការ កាត់បន្ថយ ការនាំចូល ផង ដែរ ដោយសារ ផលិតផល ក្នុងស្រុក ជំនួស ផលិតផល ដែល បាន នាំចូល ។ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី កម្ពុជា – ចិន ដែល ត្រូវ បាន អនុវត្ត ចាប់ពី ថ្ងៃ ទី ១ ខែ មករា ឆ្នាំមុន បាន ធ្វើ ឱ្យ ការនាំចេញ របស់ កម្ពុជា ទៅ ប្រទេស ចិន ត្រូវ បាន លើកលែង ពន្ធ ប្រមាណ ៩ ៨ % និង ៩ ០ % ពី ការនាំចូល ពី ប្រទេស ចិន ។ កិច្ចព្រមព្រៀង នៃ ភាពជា ដៃគូ សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ ក្នុង តំបន់ ក៏បាន ជំរុញ ការនាំចេញ ផង ដែរ ។ប៉ុន្តែ ក៏បាន កាត់បន្ថយ ចំណូល ពន្ធ ខ្លះ ដែរ ។ ក្នុងពេលឆាប់ៗ នេះ កម្ពុជា នឹង អនុវត្ត កិច្ចព្រមព្រៀង ពាណិជ្ច កម្ម សេរី កម្ពុជា – កូរ៉េ ខាងត្បូង ៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş