Daily News Sharing

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖គ្រប់គ្នាធុញនឹងដុល្លារ

44

Middle Content

រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov បាននិយាយថា ប្រាក់ដុល្លារអាមេរិកមិនសូវមានភាពទាក់ទាញទេដោយសាររូបិយប័ណ្ណនេះ ត្រូវបានគេប្រើប្រាស់ដើម្បីកាត់បន្ថយភាពប្រកួតប្រជែងរបស់ប្រទេសផ្សេងៗ។លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយRossiya24 និងRIA Novostiថា “មនុស្សគ្រប់គ្នាធុញទ្រាន់នឹងប្រាក់ដុល្លារ។ រូបិយប័ណ្ណនេះត្រូវបានគេប្រើប្រាស់ជាឧបករណ៍មួយដើម្បីមានឥទ្ធិពល និងកាត់បន្ថយការប្រកួតប្រជែងរបស់ប្រទេសក្នុងតំបន់ផ្សេងៗគ្នា” លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយRossiya24និងRIA Novostiកាលពីថ្ងៃទី២៨ខែធ្នូ។លោកក៏បានលើកឡើងពីសំណើរបស់ប្រធានាធិបតីប្រេស៊ីលLuladaSilvaដែលថាអាមេរិកឡាទីនត្រូវការរូបិយប័ណ្ណទូទាត់ដើម្បីជំនួសUSD ។ លោក Lavrov បាននិយាយថា ក្រុមប្រទេសកំពុងរីកចម្រើន BRICS “ក៏កំពុងសិក្សាលើសំណើនេះ” របស់លោក da Silva សម្រាប់វិសាលភាពសកល។កន្លងមកលោក Lavrov ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនថា បានប្រើប្រាស់”ឧបករណ៍ភូមិសាស្ត្រនយោបាយ” ជាច្រើនរួមទាំង “សង្រ្គាមសេដ្ឋកិច្ចនិងពាណិជ្ជកម្ម” ផងដែរ។លោកបាននិយាយថា ប្រទេសរុស្ស៊ីនិងប្រទេសជាច្រើនទៀត”បានប្តេជ្ញាចិត្ត”ដើម្បីកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណរបស់លោកខាងលិចដោយងាកទៅរកជម្រើសផ្សេងទៀតនៅក្នុងការទូទាត់ពាណិជ្ជកម្ម។សម្រាប់ពាណិជ្ជកម្មរុស្ស៊ី-ចិន ប្រហែល ៩៥% នៃប្រតិបត្តិការរវាងភាគីទាំង២កំពុងត្រូវបានអនុវត្តគិតជាប្រាក់រូប្លិ៍ និងប្រាក់យ័ន។ចាប់តាំងពីលោកខាងលិចដាក់ទណ្ឌកម្មលើរុស្ស៊ីក្រោយសង្គ្រាមនៅអ៊ុយក្រែនប្រទេសទាំង២នេះបានពន្លឿនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងពាណិជ្ជកម្ម។ការអត្ថាធិប្បាយរបស់លោក Lavrov ត្រូវបានធ្វើឡើងក្នុងបរិបទនៃការកើនឡើងតម្លៃរូបិយបណ្ណធៀបនឹងរូបិយប័ណ្ណសំខាន់ៗនៅថ្ងៃទី២៨ខែធ្នូដោយឈានដល់កម្រិតខ្ពស់ក្នុងរយៈពេល២សប្តាហ៍ធៀបនឹងប្រាក់អឺរ៉ូនិងដុល្លារ។នេះបើយោងតាមទិន្នន័យពីផ្សារហ៊ុនទីក្រុងម៉ូស្គូ។ បច្ចុប្បន្ននេះUSDនីមួយៗអាចផ្លាស់ប្តូរបានសម្រាប់៨៩.៧រូប្លិ៍ ។
នៅឆ្នាំនេះប្រាក់រូប្លិ៍បានបាត់បង់ច្រើនជាងមួយភាគបីនៃតម្លៃរបស់វា បើធៀបនឹងប្រាក់ដុល្លារអាមេរិក។មូលហេតុ គឺ ដោយសារ សង្គ្រាម នៅ អ៊ុយក្រែន ប៉ះពាល់ ដល់ សេដ្ឋកិច្ច ដែល មាន ទិសដៅ នាំចេញ របស់ រុស្ស៊ី។


ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីបានធ្លាក់ចុះដល់១០០រូប្លិ៍ក្នុងមួយដុល្លារនៅដើមខែតុលាតម្លៃប្រាក់រូប្លិ៍បានពង្រឹងយ៉ាងខ្លាំង។ ហេតុផលគឺដោយសារតែមន្ត្រីរុស្ស៊ីបានអនុវត្តវិធានការគ្រប់គ្រងដើមទុនឡើងវិញដែលបានអនុវត្តនៅដើមសង្រ្គាមដូចជាការបង្ខំឱ្យក្រុមហ៊ុននាំចេញរាប់សិបដើម្បីបំប្លែងប្រាក់ចំណូលពីរូបិយប័ណ្ណបរទេសទៅជាប្រាក់រូប្លិ៍ ដើម្បីការពាររូបិយប័ណ្ណនេះមិនឱ្យធ្លាក់ចុះយ៉ាងខ្លាំង៕ប្រភពRT

Footer Content