Daily News Sharing

រដ្ឋាភិបាលចិននិងថៃព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋ

25

Middle Content

ប្រទេសចិននិងថៃបានឯកភាពគ្នាលើការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំង២ជារៀងរហូតខណៈផែនការថ្មីនេះនឹងអនុវត្តចាប់ពីខែមីនាខាងមុខតទៅ។នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានសំដែងការអបអរសាទរជាមួយនឹងកិច្ចព្រមព្រៀង ដ៏ធំរវាងប្រទេសទាំង២ ដោយបានមានប្រសាសន៍ថាផែនការថ្មីនេះនឹងជួយជ្រោមជ្រែងទំនាក់ទំនងរវាងចិននិងថៃឲ្យកាន់តែរឹងមាំមួយកម្រិតថែមទៀត។សូមជម្រាបជូនថាកាលពីឆ្នាំ២០២៣ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសប្រមាណ ២៨លាននាក់ច្រើនជាងការរំពឹងទុកបន្តិចស្របពេលប្រាក់ចំណូលពីវិស័យទេសចរណ៍ ទទួលបាន១,២ទ្រីលានបាតឬប្រហែល៣៥ពាន់លានដុល្លារ។
សេដ្ឋកិច្ចនៃប្រទេសថៃគឺពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍។ដូច្នេះហើយ រដ្ឋាភិបាល ព្យាយាមរកវិធីសាស្ត្រអូសទាញភ្ញៀវអន្តរជាត មកកម្សាន្តនៅក្នុងប្រទេស របស់ខ្លួន ដោយក្នុងនោះភ្ញៀវចិនគឺជាគោលដៅធំ ដ្បិតពួកគេចាយលុយច្រើន រាល់ពេលធ្វើដំណើរកម្សាន្ត៕ប្រភពReuters

Footer Content