ឧត្តមសេនីយ៍ជាន់ខ្ពស់ចិនចំនួន៩រូបត្រូវបានបណ្តេញចេញ
NHKបានឲ្យដឹងថារដ្ឋាភិបាលចិនបានសម្រេចដកតំណែងមន្ត្រីយោធាជាន់ខ្ពស់ចំនួន៩រូបចេញពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ(NPC) ។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែលត្រូវបានដកចេញពីតំណែងនោះ ក៏រួមមានមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនផងដែរ ។ហើយខណៈដែលការុះរើនេះទំនងជាការស៊ើបអង្កេតពាក់ព័ន្ធអំពើពុករលួយដែលត្រូវបានគេរាយការណ៍ថាកំពុងដំណើរការនៅក្នុងលទ្ធកម្មដោយកម្លាំងដែលគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរនិងមីស៊ីល។យោងតាមការប្រកាសរបស់NPCបានរាយនាមពីសមាជិកភាពដែលត្រូវដកចេញពីតំណែងរួមមានលោក Zhang Zhenzhong, Zhang Yulin, Rao Wenmin, Ju Xinchun, Ding Laihang, Lu Hong, Li Yuchao, Li Chuanguang និង ZhouYaning។

ទន្ទឹមនឹងនោះសារព័ត៌មានបរទេសមួយចំនួនបានចុះផ្សាយដែរថាអតីតរដ្ឋមន្ត្រីការពារជាតិលោកLiShangfuក៏មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយផងដែរ។ទើបលោកត្រូវបានគេបណ្តេញចេញពីតំណែងកាលពីខែតុលា។ លុះមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្ត្រៃយ៍ បានតែងតាំងអតីតមេបញ្ជាការកំពូលនៃកងនាវាចរចិន លោក Dong Jun មកកាន់តួនាទីជារដ្ឋមន្ត្រីការពារជាតិវិញ។នេះមិនមែនលើកទីមួយទេ ដែលឧត្តមសេនីយ៍ជាន់ខ្ពស់របស់ PLA ត្រូវបានបណ្តេញចេញពីតំណែង ខណៈមួយចំនួននៃពួកគេទាំងនោះត្រូវបានដកតំណែងក៏ដោយសារការប្រព្រឹត្តអំពើពុករលួយនិងការរំលោភបំពានអំណាច៕
