Daily News Sharing

តើ ប្រធានាធិបតី អាមេរិកនិង ប្រធានាធិបតី ចិន បាន និយាយ អ្វី ដល់ គ្នា ទៅ វិញ ទៅ មក ក្នុង ថ្ងៃ ដំបូង នៃ ឆ្នាំ ២០២៤?

33

ប្រធានរដ្ឋចិន Xi Jinping និងប្រធានាធិបតីអាមេរិក Joe Biden បានផ្លាស់ប្តូរសារអបអរសាទរនៅថ្ងៃទី១ខែមករាឆ្នាំ២០២៤ដែលក៏ជាខួបលើកទី៤៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ផងដែរ។
ទូរទស្សន៍កណ្តាលចិន CCTV បានរាយការណ៍ព័ត៌មាននេះនៅព្រឹកថ្ងៃទី១ ខែមករាឆ្នាំ២០២៤។សារឆ្នាំថ្មីរវាងមេដឹកនាំទាំង២ធ្វើឡើងស្របពេលដែលប្រទេសទាំង២ព្យាយាមស្តារទំនាក់ទំនងដែលបានកើនឡើងដល់ចំណុចប្រឈមមុខតានតឹងបំផុតក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ។កាលពីខែវិច្ឆិកាឆ្នាំមុន លោក Xi និងលោក Biden បានជួបប្រជុំគ្នានៅ San Francisco មុនពេលកិច្ចប្រជុំកំពូលAPECហើយបានយល់ព្រមស្តារបណ្តាញទំនាក់ទំនងជាបន្តបន្ទាប់ដែលមានកម្រិតធ្ងន់ធ្ងរបន្ទាប់ពីដំណើរទស្សនកិច្ច អតីតប្រធានសភាNancyPelosiនៅខែសីហាឆ្នាំ២០២២ទៅកាន់កោះតៃវ៉ាន់។ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនបានបង្កើតទំនាក់ទំនងជាផ្លូវការនៅថ្ងៃទី១ ខែមករាឆ្នាំ១៩៧៩ដោយផ្អែកលើកិច្ចព្រមព្រៀងដែលសម្រេចបានបន្ទាប់ពីការចរចាជាច្រើនឆ្នាំ។នៅក្នុងលិខិតមួយផ្ញើជូនលោក Biden លោក Xi បាននិយាយថាការបង្កើតទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិក គឺជា “ព្រឹត្តិការណ៍ដ៏សំខាន់”នៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងទ្វេភាគី និងអន្តរជាតិ។នេះបើយោងតាមឯកសារដែលចេញផ្សាយដោយទីក្រុងប៉េកាំង។លោក Xi បានសង្កត់ធ្ងន់ថា “ក្នុងរយៈពេល៤៥ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងចិន-អាមេរិកបានឆ្លងកាត់ការឡើងចុះ។ប៉ុន្តែជារួមបានឆ្ពោះទៅមុខ។នេះមិនត្រឹមតែបង្កើនផលប្រយោជន៍របស់ប្រជាជនទាំង២ប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់សន្តិភាពផងដែរ។”ប្រវត្តិសាស្រ្តមានហើយនឹងបន្តបង្ហាញឱ្យឃើញយ៉ាងពេញលេញថាការគោរពគ្នាទៅវិញទៅមកការរួមរស់ដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះគឺជាផ្លូវត្រឹមត្រូវសម្រាប់ប្រទេសចិននិងអាមេរិកក្នុងការរួមរស់ជាមួយគ្នា”។លោកXiក៏បានលើកឡើងផងដែរអំពីកិច្ចប្រជុំខែវិច្ឆិកាឆ្នាំ២០២៣ជាមួយលោកBidenនៅពេលដែលលោកបាននិយាយថា “ទស្សនៈវិស័យនៅសាន់ហ្វ្រាន់ស៊ីស្កូ” បានបើកអនាគត និងបង្ហាញពីទិសដៅសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងចិន-អាមេរិក។


មេដឹកនាំចិនបានសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងចិន-អាមេរិក ដោយនាំមកនូវផលប្រយោជន៍សម្រាប់ទាំងប្រទេសចិនសហរដ្ឋអាមេរិក និងប្រជាជនរបស់ពួកគេនិងការលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍន៍ពិភពលោក។យោងតាមកាសែត South China Morning Post ប្រធានាធិបតី Bidenបានឆ្លើយតបថាចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៧៩ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនបានលើកកម្ពស់ភាពរុងរឿង និងឱកាសសម្រាប់សហរដ្ឋអាមេរិកចិននិងពិភពលោក។

Middle Content


លោកBidenបានប្រកាសថា៖”ខ្ញុំប្តេជ្ញាគ្រប់គ្រងទំនាក់ទំនងដ៏សំខាន់នេះប្រកបដោយទំនួលខុសត្រូវ។ខ្ញុំទន្ទឹងរង់ចាំការកសាងនូវវឌ្ឍនភាពដែលធ្វើឡើងដោយអ្នកកាន់តំណែងមុនរបស់ខ្ញុំក៏ដូចជាកិច្ចប្រជុំនិងការពិភាក្សាជាច្រើនរបស់យើង” ៕

Footer Content