Daily News Sharing

កាសែតឈានមុខគេរបស់អាមេរិកបានប្តឹងOpenAIនិងMicrosoft

38

កាសែតNew York Timesបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងOpenAIនិងMicrosoft ដោយចោទប្រកាន់ជនជាប់ចោទទាំង២ពីបទប្រើប្រាស់អត្ថបទរបស់កាសែតនេះដោយខុសច្បាប់ដើម្បីបណ្តុះបណ្តាលchatbots ដើម្បីផ្តល់ព័ត៌មានដល់អ្នកអាន។កាសែត NewYorkTimesបាននិយាយថាពួកគេគឺជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយធំដំបូងគេនៅសហរដ្ឋអាមេរិកដែលប្តឹងOpenAIនិងMicrosoftទាំង២នេះដែលបង្កើតវេទិកាបញ្ញាសិប្បនិម្មិតដ៏ពេញនិយមដូចជា ChatGPT និង Bing Chatដោយសារតែបញ្ហារក្សាសិទ្ធិផលិតផលរបស់កាសែតនេះ។ពាក្យបណ្តឹងចោទប្រកាន់OpenAIនិងMicrosoftពីការព្យាយាម”ទាញយកអត្ថប្រយោជន៍ពីការវិនិយោគដ៏ធំរបស់ New York Times ក្នុងវិស័យសារព័ត៌មាន” ។ពាក្យបណ្តឹងបាននិយាយថា “មិនមានអ្វី “ច្នៃប្រឌិត”នៅក្នុងការអនុវត្តនៃការប្រើប្រាស់មាតិកាNew York Times ដើម្បីបង្កើតផលិតផលដែលជំនួសNewYorkTimesនិងទាក់ទាញទស្សនិកជនរបស់កាសែត”។OpenAIនិងMicrosoftមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់Reutersទេ។ ប៉ុន្តែកាលពីមុន អង្គភាពទាំងពីរបាននិយាយថា ការប្រើប្រាស់ស្នាដៃរក្សាសិទ្ធិដើម្បីបណ្តុះបណ្តាលផលិតផលAI ស្ថិតនៅក្រោម “ការប្រើប្រាស់ដោយយុត្តិធម៌”នៅក្នុងច្បាប់កម្មសិទ្ធិបញ្ញា។កាសែត New York Times មិនបានផ្តល់តួលេខការខូចខាតជាក់លាក់ទេ។

ប៉ុន្តែកាសែតដែលមានអាយុកាល១៧២ ឆ្នាំបានប៉ាន់ប្រមាណថាការខូចខាតមានចំនួន “រាប់ពាន់លានដុល្លារ” ។

Middle Content


ពាក្យបណ្តឹងក៏តម្រូវឱ្យក្រុមហ៊ុនខាងលើបំផ្លាញchatbot និងទិន្នន័យបណ្តុះបណ្តាល AI ដោយប្រើអត្ថបទ New York Times ។ដើម្បីបណ្តុះបណ្តាល AI chatbots ទូទៅ ក្រុមហ៊ុនAI តែងតែប្រមូលព័ត៌មានតាមអ៊ីនធឺណិត។វិនិយោគិនបានវាយតម្លៃ OpenAI ច្រើនជាង៨០ពាន់លានដុល្លារ។អ្នកនិពន្ធនិងអ្នកផ្សេងទៀតក៏បានដាក់ពាក្យបណ្តឹងដើម្បីកំណត់សេវាកម្មAIពីការប្រមូលមាតិកាអនឡាញរបស់ពួកគេដោយមិនចាំបាច់បង់ប្រាក់។អ្នកនិពន្ធដូចជា David Baldacci, Jonathan Franzen, John Grisham និង Scott Turow បានប្តឹង OpenAI និង Microsoft នៅក្នុងតុលាការសហព័ន្ធនៅ Manhattanដោយអះអាងថាប្រព័ន្ធAIប្រហែលជាបានប្រើប្រាស់សៀវភៅរាប់ម៉ឺនក្បាលរបស់ពួកគេ។ការលេចឡើងនៃchatbotsបានដាក់សម្ពាធបន្ថែមលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំៗដែលចង់ទាក់ទាញនិងរក្សាអ្នកអាន៕ប្រភពReuters

Footer Content