អឺរ៉ុបកំពុងពិភាក្សាលើផែនការបម្រុងនៃជំនួយហិរញ្ញវត្ថុ២០ប៊ីលានអឺរ៉ូដល់គៀវ

សហភាពអឺរ៉ុប(EU)កំពុងរៀបចំផែនការបម្រុងដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ២០ប៊ីលានអឺរ៉ូដល់រដ្ឋាភិបាលទីក្រុងគៀវ។នេះបើតាមចេញផ្សាយកាសែត Financial Times។យោងតាមអត្ថបទនោះផែនការBគឺចាំបាច់ដើម្បីឆ្លងកាត់សិទ្ធវេតូដែលដាក់ចេញដោយនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកតូ អូរប៊ែន ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល EU កាលពីពេលថ្មីៗនេះ។ គម្រោងនោះមិនទាមទារការយល់ព្រមពីសមាជិកសហភាពអឺរ៉ុបទាំងអស់ទេ ដូច្នេះហើយទីក្រុងប៊ូដាប៉េសក៏មិនអាចវេតូវាបានដែរ។ប្រទេសមួយចំនួនដូចជាអាល្លឺម៉ង់ និងហូឡង់នឹងត្រូវអនុម័តនៅក្នុងសភាជាតិ។សេចក្តីសម្រេចលើផែនការនោះអាចនឹងត្រូវបានធ្វើឡើងនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបលើកក្រោយ ដែលត្រូវកំណត់នៅថ្ងៃទី១ខែកុម្ភៈ។ ទីក្រុងប្រ៊ុចសែលរំពឹងថាទីក្រុងគៀវនឹងទទួលបានថវិកានេះមុនខែមីនា ឆ្នាំ២០២៤។
ទោះជាយ៉ាងណាក៏ដោយមូលនិធិនេះអាចត្រូវបានបែងចែកតែក្នុងទម្រង់ជាប្រាក់កម្ចីប៉ុណ្ណោះមិនមែនជាជំនួយទេ។នៅឯកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបមុននៅទីក្រុងប្រ៊ុចសែលលោកអូរប៊ែនបានវេតូទៅលើវិសោធនកម្មថវិកាសហភាពអឺរ៉ុបសម្រាប់ឆ្នាំ២០២៤-២០២៧ ដែលនឹងផ្តល់ឱ្យអ៊ុយក្រែននូវមូលនិធិ ៥០ប៊ីលានអឺរ៉ូក្នុងរយៈពេលនោះ៕
