រុស្ស៉ីគំរាមជប៉ុនក្នុងការPatriotដល់អ៊ុយក្រែន
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា វិធានការរបស់ជប៉ុនក្នុងការផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងប្រព័ន្ធការពារដែនអាកាស Patriot នឹងមាន”ផលវិបាកយ៉ាងធ្ងន់ធ្ងរ”សម្រាប់ទំនាក់ទំនងរុស្ស៊ី-ជប៉ុន។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានReuters។ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូនិងទីក្រុងតូក្យូដែលមានភាពលំបាករួចទៅហើយនោះបានធ្លាក់ចុះដុនដាបកាន់តែខ្លាំងឡើងចាប់តាំងពីរុស្ស៉ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ទៅឈ្លានពានប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។

ប្រទេសជប៉ុនបានចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងទៅលើប្រទេសរុស្ស៊ី។ ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងរៀបចំបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់សហរដ្ឋអាមេរិកបន្ទាប់ពីបានកែប្រែគោលការណ៍ណែនាំនៃការនាំចេញអាវុធរបស់ខ្លួន។ទោះបីជាច្បាប់គ្រប់គ្រងការនាំចេញអាវុធថ្មីនេះរបស់ជប៉ុន នៅតែរារាំងមិនអនុញ្ញាតឱ្យមានបញ្ជូនអាវុធទៅកាន់ប្រទេសដែលមានសង្រ្គាមក៏ដោយ ប៉ុន្តែវាអាចផ្តល់ផលប្រយោជន៍ដោយប្រយោលដល់អ៊ុយក្រែនក្នុងសង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ីដោយផ្តល់ឱ្យសហរដ្ឋអាមេរិកនូវសមត្ថភាពបន្ថែមក្នុងការផ្តល់ជំនួយយោធាដល់ទីក្រុងគៀវ៕
