Daily News Sharing

សម្តេចធិបតី៖ពីបឹងក្លាយជាសក្តានុពលនិងការរីកចច្រើននៅទិសខាងត្បូងរាជធានីភ្នំពេញ

26

Middle Content

មានប្រសាសន៍ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីដាក់ឲ្យដំណើ ការអាងប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកស្ថិតក្នុងខ័ណ្ឌដង្កោរាជធានីភ្នំពេ ញនាព្រឹកថ្ងៃទី២៧ធ្នូនេះសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងលើកឡើងពីសក្តានុពលនិងការរីកចម្រើននាភាគខាងត្បូងរាជធានីភ្នំពេញផ្លូវ៦០ម៉ែត្រពីមុនជាបឹង។ប៉ុន្តែដោយសារការរីកចម្រើនសេដ្ឋកិច្ចនិងកំណើនប្រជាពលរដ្ឋកើនឡើងជិត៣លាននាក់តំបន់ភាគខាងត្បូងកំពុងមានការរីកចម្រើន។សម្តេចថ្លែងបន្តថា“តំបន់នេះពីមុនជាបឹងផ្លូវជាតិលេខ២ជាផ្លូវតូចមួយ។ប៉ុន្តែបច្ចុប្បន្នមើលមិនស្គាល់ទេសម្រាប់អ្នកមិនបានមកកាន់ក្រុងភ្នំពេញរយៈពេល៣០ឆ្នាំចុងក្រោយនេះ”។សម្តេចថ្លែងទៀតថា“រាជធានីភ្នំពេញបានរីកធំហើយនឹងរីកកាន់តែធំបន្ថែមទៀតនាពេលខាងមុខ”។សម្តេចធិបតីបានរំលឹកដល់មន្រ្តីជប៉ុនដែលបានចូលរួមក្នុងការស្វែងរកសន្តិភាពនៅកម្ពុជាដែលរៀបចំដោយអង្គការសហប្រជាជាតិដែលបច្ចុប្បន្នមន្រ្តីរូបនោះមានអាយុជាង៩០ឆ្នាំនិងធ្លាប់បានជួយកសាងផ្លូវនៅកម្ពុជាថាមន្រ្តីជាន់ខ្ពស់កងទ័ពជប៉ុនរូបនោះបានបង្ហាញពីរូបថតដែលលោកបានមកបំពេញការងារនៅកម្ពុជា និងកសាងស្ពានមួយដោយគ្រាន់តែដាក់ដើមឈើ២ដើមប៉ុណ្ណោះសម្រាប់យានយន្តបរឆ្លងកាត់។ប៉ុន្តែបច្ចុប្បន្នផ្លូវនេះធំតំបន់វាលស្រែក្លាយជាតំបន់លំនៅដ្ឋាននិងអគារពាណិជ្ជកម្ម។សម្តេចបន្តថា“សូម្បីតែផ្សារទំនើបAEONMALL3ក៏បានផ្តល់ការងាររាប់ពាន់នាក់ដល់ប្រជាពលរដ្ឋហើយមនុស្សរាប់ម៉ឺននាក់បានរស់នៅតំបន់នេះ”។សម្តេចបានឲ្យដឹងថា“នាពេលអនាគតមនុស្សរាប់លាននាក់នឹងមករស់នៅតំបន់នេះ”។តំបន់ភាគចខាងត្បូងរាជធានីភ្នំពេញពិតជាកំពុងមានការរីកចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលដូចជាផ្លូវ៦០ម៉ែត្រឬមហាវិថីសម្តេចតេជោការកសាងផ្លូវក្រវ៉ាត់ក្រុងទី៣ការពង្រីកនិងលើកកំពស់ផ្លូវជាតិលេខ២។ពិសេសការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ៕

Footer Content