Daily News Sharing

ក្រុមហ៊ុនផលិតរថយន្តជប៉ុនធំៗចំនួន៤ចាក់លុយ៤៤,៣៤ប៊ីលានដុល្លារអាមេរិកចូលទៅក្នុងប្រទេសថៃ

47

កាលពីពេលថ្មីៗនេះរដ្ឋាភិបាលថៃបានប្រកាសថាក្រុមហ៊ុនផលិតរថយន្តជប៉ុនធំៗចំនួន៤នឹងវិនិយោគថវិកាចំនួន១៥០ប៊ីលានបាត(៤,៣៤ប៊ីលានដុល្លារអាមេរិក)នៅក្នុងប្រទេសថៃក្នុងរយៈពេល៥ឆ្នាំខាងមុខ។ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Toyota Motor Corp., ក្រុមហ៊ុន Honda Motor Co., ក្រុមហ៊ុន Isuzu Motors Ltd. និងក្រុមហ៊ុន Mitsubishi Motors Corp។

Middle Content


យោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ បានឱ្យដឹងថា ក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុន Honda Motor នឹងវិនិយោគទឹកប្រាក់ចំនួន ៥០ប៊ីលានបាតក្នុងមួយក្រុមហ៊ុនខណៈដែលក្រុមហ៊ុន Isuzu Motors នឹងវិនិយោគទឹកប្រាក់ចំនួន៣០ប៊ីលានបាត ហើយក្រុមហ៊ុន Mitsubishi Motors នឹងវិនិយោគទឹកប្រាក់ចំនួន ២០ប៊ីលានបាត ដោយនឹងរួមបញ្ចូលនូវការផលិតរថយន្តភីកអាប់អគ្គិសនីក្នុងរយៈពេល២-៣ឆ្នាំខាងមុខ។ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីថៃលោកសេដ្ឋាថាវីស៊ីននិងក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយចំនួនក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុននៅក្នុងខែនេះដោយក្នុងអំឡុងពេលនៃកិច្ចពិភាក្សាអំពីការលើកទឹកចិត្តផ្នែកពន្ធក្នុងគោលបំណងគាំទ្រដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ៕

 

Footer Content