Daily News Sharing

ចិនកំពុងជំរុញគម្រោងថាមពលកកើតឡើងវិញក្រោមគំនិតផ្តួចផ្តើមBRI

30

Middle Content

ក្រុមហ៊ុន Wood Mackenzie Ltdបានឱ្យដឹងថាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន(BRI)កំពុងជំរុញឆ្ពោះទៅរកការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញបន្ទាប់ពីBRIបានជួយប្រទេសផ្សេងទៀតក្នុងការអភិវឌ្ឍការផលិតថាមពលដ៏ច្រើនសន្ធឹកសន្ធាប់អស់រយៈពេល១០ឆ្នាំកន្លងមក។នេះបើតាមឲ្យដឹងពីBloomberg។របាយការណ៍បានបានឲ្យដឹងថាវិស័យថាមពលកកើត ឡើង វិញ គ្របដណ្តប់៥៧%នៃគម្រោងអភិវឌ្ឍន៍នៅក្រៅប្រទេស ដែលបច្ចុប្បន្នកំពុងរៀបចំផែនការឬកំពុងសាងសង់បើ ធៀប នឹង៣៧% នៃ សមត្ថភាព ដែល បាន សាង សង់ក្នុង រយៈ ពេល ១ទសវត្សរ៍ ចុង ក្រោយ នេះ។ការផ្លាស់ប្តូរនេះបានកើតឡើងស្របពេលដែលតម្លៃទួរប៊ីនខ្យល់និងបន្ទះស្រូបពន្លឺព្រះអាទិត្យបានធ្លាក់ចុះហើយរដ្ឋាភិបាលនៅតាមបណ្តាប្រទេសនានាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីងាកចេញឆ្ងាយពីការបំពុលឥន្ធនៈហ្វូស៊ីល។លោកAlexWhitworthប្រធានទីប្រឹក្សានៃថាមពលអាស៊ីប៉ាស៊ីហ្វិក និងការស្រាវជ្រាវលើថាមពលកកើតឡើងវិញបានអះអាងថាប្រទេសចិនកំពុងផ្លាស់ប្តូរយុទ្ធសាស្រ្តរួមរបស់ខ្លួន។ដូច្នេះយើងរំពឹងថានឹងមើលឃើញការផ្តោត ការយកចិត្តទុកដាក់បន្ថែមទៀតលើការកកើតឡើងវិញ និងការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ច្រើនជាងការផ្តល់ប្រាក់កម្ចីទ្វេរភាគី។បើតាម របាយការណ៍ ពី មជ្ឈមណ្ឌល ស្រាវជ្រាវ ថាមពលនិង ខ្យល់ ស្អាតបានឱ្យដឹងថាកំណើននៃការផលិតថាមពលស្អាតក្នុងស្រុករបស់ប្រទេសចិននៅតែបន្តស្ទុះឡើងយ៉ាងលឿនហើយការដំឡើងថាមពលពន្លឺព្រះអាទិត្យខ្យល់នុយក្លេអ៊ែរនិងវារីអគ្គិសនីនៅឆ្នាំនេះអាចនឹងបង្កើតអគ្គិសនីបានគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់ប្រទេសបារាំងទាំងមូល។ការសិក្សារបស់ក្រុមហ៊ុនWoodMackenzieបានរកឃើញថាសមត្ថភាពផលិតថាមពល១២៨ជីហ្គាវ៉ាត់ដែលស្មើនឹងទឹកប្រាក់វិនិយោគប្រហែល២០០ពាន់លានដុល្លារ ត្រូវបានបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៣នេះ តាមរយៈគំនិតផ្តួចផ្តើម BRI ដែលត្រូវបានប្រកាសដាក់ចេញដោយប្រធានាធិបតីចិនលោកXiJingPing កាលពីឆ្នាំ២០១៣កន្លងទៅ៕

Footer Content