មេដឹកនាំហេសបូឡានិងហាម៉ាស់ពិភាក្សាគ្នាអំពីវិធីឈ្នះនៅហ្គាហ្សា
មេដឹកនាំក្រុមហេសបូឡាជួបជាមួយមេដឹកនាំក្រុមហាម៉ាស់ និងជីហាតអ៊ីស្លាមដើម្បីពិភាក្សាអំពីរបៀបដែលសម្ព័ន្ធភាពរបស់ពួកគេអាចឈ្នះនៅតំបន់ហ្គាហ្សា។ហេសបូឡាថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាកិច្ចប្រជុំនេះមានការចូលរួមដោយមេដឹកនាំក្រុម Hezbollah Sayyed Hassan Nasrallah អនុប្រធានក្រុមហាម៉ាស់លោក Saleh al-Arouri និងមេដឹកនាំក្រុមជីហាតអ៊ីស្លាម Ziad al-Nakhala ។ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាឬកាលបរិច្ឆេទជាទីតាំងកិច្ចប្រជុំនោះទេ។

“ការវាយតម្លៃមួយត្រូវបានធ្វើឡើងចំពោះអ្វីដែលភាគីត្រូវធ្វើដើម្បីនាំមកនូវជ័យជំនះពិតប្រាកដដល់ការតស៊ូនៅហ្គាហ្សានិងប្រជាជនប៉ាឡេស្ទីន ក៏ដូចជាការបញ្ឈប់ការឈ្លានពាន។ ភាគីបានឈានដល់កិច្ចព្រមព្រៀងស្តីពីការបន្តសម្របសម្រួល និងតាមដានការវិវត្តប្រចាំថ្ងៃ”។ សេចក្តីថ្លែងការណ៍បាននិយាយ។
ក្រុមទាំង៣នេះគឺជាផ្នែកនៃ”ការតស៊ូ”ដែលរួមមានក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប លីបង់ ស៊ីរី និងក្រុមផ្សេងទៀតដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងតំបន់ប្រយុទ្ធជាមួយអ៊ីស្រាអែល។កិច្ចប្រជុំក៏បានពិភាក្សាអំពី “ព្រឹត្តិការណ៍ថ្មីៗនៅតំបន់ហ្គាហ្សាស្ទ្រីប” ចាប់តាំងពីក្រុមហាម៉ាស់បានបើកការវាយប្រហារទ្រង់ទ្រាយធំលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាដែលបានសម្លាប់មនុស្សជាង១,៤០០នាក់។នៅព្រឹកថ្ងៃដដែល ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ហេសបូឡាបានបោះពុម្ពសំបុត្រសរសេរដោយដៃពីNasrallah សរសើរអ្នកដែលបាន “ប្រយុទ្ធជាមួយអ៊ីស្រាអែល” ។ នេះជាសេចក្តីថ្លែងការណ៍ដំបូងរបស់មេដឹកនាំក្រុមហេសបូឡា ដែលជាក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ ចាប់តាំងពីសង្រ្គាមរវាងក្រុមហាម៉ាស់និងអ៊ីស្រាអែលបានផ្ទុះឡើង។
កងកម្លាំងប្រដាប់អាវុធឥស្លាម ហេសបូឡាបានប្រកាសថា ខ្លួននឹងបើករណសិរ្សទី២ចូលទៅក្នុងភាគខាងជើងប្រទេសអ៊ីស្រាអែល ។ប្រសិនបើប្រទេសនេះបញ្ជូនកងទ័ពចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី៧ខែតុលា ក្រុមហេសបូឡា និងអ៊ីស្រាអែលបានប៉ះទង្គិចគ្នាដោយកាំភ្លើងធំតាមព្រំដែនដោយបង្កើនការព្រួយបារម្ភថាជម្លោះនឹងរីករាលដាល។ថ្ងៃនេះក្រុមហេសបូឡាបានប្រកាសថាសមាជិករបស់ខ្លួនពីរនាក់ទៀតត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពអ៊ីស្រាអែលនៅព្រំដែនដែលនាំឱ្យចំនួនអ្នកស្លាប់របស់ក្រុមនៅក្នុងការប្រយុទ្ធគ្នាក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះកើនឡើងដល់៤០នាក់។
នៅក្នុងប្រទេសលីបង់ ក្រុមហេសបូឡាត្រូវបានចាត់ទុកថាជាក្រុម “តស៊ូ” ដែលបេសកកម្មគឺដើម្បីប្រឈមមុខនឹងអ៊ីស្រាអែលដែលជាប្រទេសដែលត្រូវបានគេចាត់ទុកថាជាអរិភាពដោយទីក្រុងបេរូត។ ទោះ ជា យ៉ាង ណា ប្រទេស លោក ខាង លិច ភាគ ច្រើន ចាត់ ទុក ក្រុម ហេសបូឡាជា អង្គការ ភេរវជន។
អនុមេដឹកនាំក្រុមហេសបូឡាលោកNaimQassemបានប្រកាសកាលពីថ្ងៃទី១៣ខែតុលាថាកងកម្លាំងនេះត្រូវបានត្រៀមប្រយុទ្ធដើម្បីជួយក្រុមហាម៉ាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល “នៅពេលដែលពេលវេលាមកដល់” ។ កន្លងមក សហរដ្ឋអាមេរិកបានព្រមានក្រុមហេសបូឡាថាការបើក “រណសិរ្សទី២”ប្រឆាំងនឹងអ៊ីស្រាអែលនៅពេលដែលខ្លួនជួយក្រុមហាម៉ាស់នឹងក្លាយជា “ការសម្រេចចិត្តខុស” ហើយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន ប្តេជ្ញាគាំទ្រការការពារជាតិរបស់អ៊ីស្រាអែល៕ប្រភព Reuters, CNN, AFP
