Daily News Sharing

១២ចំណុចដើម្បីជម្រុញពាណិជ្ជកម្មនៅឆ្នាំ២០២៤

28

 

នាព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៣អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានរៀបចំវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយនិងការងារចម្បងនានាចំនួន១២ចំណុចជូនដល់តំណាងសភាពាណិ ជ្ជកម្ម សមា គមធុរកិច្ចធុរជនជើងសាគយនិងវិស័យឯកជនពាក់ព័ន្ធសម្រាប់ដាក់ឱ្យអនុវត្ដន៍ចាប់ពីឆ្នាំ ២០២៤ ។លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានថ្លែងថាវេទិកា នេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយពីវិធានការនិងការងារចម្បងនានាដែលមានចែងក្នុងយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មគយនិងផែនការសកម្មភាពប្រចាំឆ្នាំព្រមទាំងស្របតាមវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលដែលសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។លោកបញ្ជាក់ថា “ការផ្សព្វផ្សាយនូវវិធានការនិងការងារចម្បងនានាដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាត្រូវអនុវត្តន៍ចំនួន ១២ចំណុច”។ចំណុចទាំងនោះ រួមមាន៖ ១/ ការកែសម្រួលថ្លៃសេវាសាធារណៈ ២/ការកែសម្រួលគោលការណ៍ និងនីតិវិធីនៃការកំណត់មុខសញ្ញាទំនិញនាំចេញ-នាំចូលផ្ទុកក្នុងកុងតឺន័រ ដែលត្រូវឆ្លងកាត់ប្រព័ន្ធ ត្រួតពិនិត្យដោយម៉ាស៊ីនស្កែន ៣/ការពង្រឹងការគ្រប់គ្រងលើការនាំចូលទំនិញឈាច់បង្កកស៊ុតនិងត្រី៤/ ការដាក់ឱ្យប្រើប្រាស់សាកល្បងសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា តាមមធ្យោ បាយ អេឡិចត្រូនិក (e-Arrival Card)។៥/ ការធ្វើស្វ័យប្រវត្តិកម្មពេញលេញលើនីតិវិធី ផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងសំអាងដើមកំណើតទំនិញនិងការធ្វើសន្ធានកម្មរវាងប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVDS) និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (ASYCUDA) ៦/ នីតិវិធីបំពេញបែបបទគយមុនពេល ទំនិញមកដល់៧/នីតិវិធីលម្អិត និងភារកិច្ចទទួលខុសត្រូវនូវកិច្ចដំណើរការការរាយការណ៍អំពីទំនិញនិងកិច្ច ដំណើរការប្រតិវេទន៍គយតាមមធ្យោបាយអេឡិចត្រូនិក។៨/នីតិវិធីកញ្ចប់បញ្ញើរហ័ស កញ្ចប់ប្រៃសណីយ៍និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ៩/ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣ ១០/ការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO) និងការកែលម្អប្រព្រឹត្តកម្មលើកទឹកចិត្តសម្រាប់ធុរជនល្អបំផុត (Best Traders១១/ការធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការកែសម្រួលអត្រាអាករនាំចេញលើ មុខទំនិញកៅស៊ូនិង១២/ការកែសម្រួលអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពី ការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។

Middle Content


លោកគុណ ញឹមបានជម្រាបជូន និងរម្លឹកពីសមិទ្ធផល និងលទ្ធផល ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានសម្រេចនាពេលកន្លងមក រួមមាន ការប្រមូលចំណូលចូលថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព ការពង្រឹងអនុលោមភាពនិងការអនុវត្តច្បាប់ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងកិច្ចសម្រួលពាណិជ្ជកម្មកិច្ចសហប្រតិបត្តិការគយនិងការអភិវឌ្ឍស្ថាប័ន។លោកបានបង្ហាញសុទិដ្ឋិនិយមថា សមាគមធុរកិច្ច ធុរជន ជើងសាគយនិងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀតអាចជ្រាបពីវិធានការថ្មីទាំងនេះ ព្រមទាំងត្រៀមខ្លួនទុកជាមុនក្នុងការចូលរួមអនុវត្តន៍វិធានការនានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសធុរកិច្ចក្នុងន័យជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជានិងទាញយកផលប្រយោជន៍ជាអតិបរមា ពីវិធានការនៃកិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ ៕

Footer Content